Community Health Education Team Leader

Community Health Education Team Leader

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើស​បុគ្គលិកចំនួន នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកអប់រំសុខភាពសហគមន៍ /Community Health Education Team Leader ដែលមានទីតាំងនៅ ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

១. ការទទួលខុសត្រូវក្នុងការងារ៖

  • ជួយប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងតំបន់គោលដៅមុនរៀបចំការសុំធ្វើការផ្សព្វផ្សាយកម្មវិធីចម្រោះទឹក និងការអប់រំពីសុខភាព។
  • ដើរតួនាទីជាអ្នកទំនាក់ទំនងរវាង ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ – ឧទាហរណ៍: ក្រសួងសុខាភិបាល, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ភូមិ-ឃុំ។ ធ្វើការជាមួយនឹងគណកម្មាធិការមូលដ្ឋានដើម្បីវាយតម្លៃពីតម្រូវការទឹកស្អាតនៅសហគមន៍គោលដៅ។
  • ជួយផ្តល់វគ្គបណ្តុះបណ្តាល និងធ្វើការណែនាំអ្នកទទួលចម្រោះទឹកអ្នកស្ម័គ្រចិត្តសហគមន៍រួមបញ្ចូលទាំងប្រធានភូមិ គណកម្មការអភិវឌ្ឃន៍ភូមិ អំពីបច្ចេកទេស នៃការប្រើប្រាស់ និងថែរក្សាចម្រោះទឹក ពីសារៈសំខាន់នៃការប្រើប្រាស់និងស្តុកទឹកស្អាត។
  • ទទួលខុសត្រូវក្នុងការរៀបចំធ្វើផ្សព្វផ្សាយដល់សហគមន៍គោលដៅដោយបំផុសឲ្យយល់ដឹងពីរបញ្ហាសុខភាព និងអនាម័យ។
  • ត្រូវធ្វើឲ្យប្រាកដថារាល់ការធ្វើការផ្សេព្វផ្សាយសម្ភារដែលពាក់ព័ន្ធត្រូវបានយកជាប់ទៅមួយឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើឲ្យការផ្សព្វផ្សយមានប្រសិទ្ធិភាព។
  • ធ្វើឲ្យប្រាកដថាតំបន់គោលដៅអប់រំរបស់គម្រោងគឺមានការត្រួតពិនិត្យនិងវាយតម្លៃបានត្រឹមត្រូវក្រោយពីការផ្សព្វផ្សាយ។
  • ជួយសម្រួលដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការរៀបចំសសេរ Case Study ( គ្រួសារជោគជ័យ) ​បានមកពីការ​ប្រើប្រាស់ចម្រោះទឹក។
  • ផ្តល់នូវរបាយការណ៍ប្រចាំត្រីមាស និងប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកខេត្តអោយបានទៀងទាត់។

២. លក្ខខណ្ឌជ្រើសរើស ៖

  • បញ្ចប់ការសិក្សាថ្នាក់ទី​១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬការងារអភិវឌ្ឍន៍សហគមន៍។
  • អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
  • មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
  • មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
  • ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា។

 

ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួល​យកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជា​ភាសាខ្មែរ ឬ ​អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប ​(CV & Cover Letter) ​រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ​(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.

 

សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ​ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ​​ខែឧសភា ឆ្នាំ​​២០២​។

Apply for this position

Allowed Type(s): .pdf, .doc, .docx
x