Monitoring Volunteer

ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ត

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់គុណភាពទឹកអនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។​​

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកស្ម័គ្រចិត្តផ្នែកត្រួតពិនិត្យចម្រោះទឹក

(Monitoring Volunteer) ដែលមានទីតាំងការិយាល័យនៅ ភូមិជ្រៃផ្សារ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

១. ការទទួលខុសត្រូវការងារ ៖

  • ជួយសម្របសម្រួលការងារ របស់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹក ធ្វើកំណត់ត្រាចំនួនចម្រោះទឹកក្នុងប្រព័ន្ធ Inform Builder អោយបានត្រឹមត្រូវ តាមតម្រូវការ​របស់គម្រោង​​​​ រួចរាយការណ៍មក​អ្នកសម្របសម្រួលត្រួត​ពិនិត្យ​ចម្រោះទឹក។
  • ជួយសម្របសម្រួលការងាររបស់ អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹក ក្នុងការជំរុញ និងលើកទឹកចិត្ដដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ អោយប្រើប្រាស់ចម្រោះទឹក។
  • ជួយសម្របសម្រួលការងារ របស់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹកបង្រៀនដល់ប្រជាពលរដ្ឋនូវ របៀប​លាង​​​ខ្សាច់ និងត្រួតពិនិត្យការលាងខ្សាច់ របស់ប្រជាពលរដ្ឋ (ដំឡើងជាថ្មី)។
  • ជួយសម្របសម្រួលការងារ របស់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹក​ ដំឡើងចម្រោះទឹក ជូន​ប្រជាពលរដ្ឋដែលប្រកប​ទៅដោយគុណភាព។
  • ជួយសម្របសម្រួលការងាររបស់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹក បង្រៀនឡើងវិញដល់ប្រជាពលរដ្ឋអំពីរបៀបថែទាំចម្រោះទឹក ការប្រើប្រាស់ នៅពេលដែលដំឡើងចម្រោះទឹកនៅតាមផ្ទះនីមួយៗ ។

២. លក្ខខណ្ឌនៃការជ្រើសរើស ៖

  • បញ្ចប់ថ្នាក់វិទ្យាល័យ។
  • មានសមត្ថភាពពន្យល់ដល់សហគមន៍ អំពីការថែទាំ និង ការប្រើប្រាស់ចម្រោះទឹកដល់ប្រជាជននៅក្នុងសហគមន៍​។
  • អាចសរសេរ របាយការណ៍ និង ដឹងច្បាស់អំពីភូមិសាស្ត្រ។
  • ប្តេជ្ញាតាមបេសកកម្ម និង គុណតម្លៃរបស់អង្គការស្អាតកម្ពុជា។
  • មានឆន្ទៈក្នុងការធ្វើការជាមួយសហគមន៍និងធ្វើការងារជាក្រុម។
  • មានម៉ូតូប្រើប្រាស់ផ្ទាល់ខ្លួន។

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ

ខេត្តព្រៃវែង ឬ អាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស ​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យ ខេត្តព្រៃវែង តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-​២៣​៨៨០១៦៤, Email: hr@clearcambodia.org,Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬ សៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និង រូបថត ៤X៦ ចំនួន ២សន្លឹក។

 បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

 ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី២១ ​​ខែកក្តដា ឆ្នាំ​​២០២៤​ ។

Job Date: 09/07/2024
Vacancy Type: Full Time
Job Position: 1
Sorry! This job has expired.
Sidebar:
x