ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក / Technical Facilitator Team Leader ដែលមានទីតាំងនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
១. ការទទួលខុសត្រូវការងារ៖
- ធ្វើការប៉ាន់ប្រមាណលើតម្រូវការ និងលើគម្រោងចម្រោះទឹកតាមរយៈសកម្មភាពចុះអង្កេតជាប្រចាំដែលសម្របសម្រួលដោយប្រធាន គម្រោងកម្មវិធីចម្រោះទឹកខេត្ដ និងប្រធានកម្មវិធីចម្រោះទឹក។
- រៀបចំសាងសង់ធុងចម្រោះទឹកឲ្យបានត្រឹមត្រូវតាមបទដ្ឋានដោយមានការចូលរួមពីរគ្រួសារដែលទទួលផល។
- ជួយក្នុងការបង្រៀនដល់គ្រួសារដែលទទួលផល និងអ្នកស្ម័គ្រចិត្ដអំពីការសាងសង់និងថែទាំធុងចម្រោះទឹក។
- ជួយដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកប្រចាំខេត្ដផ្នែកកិច្ចការរដ្ឋបាលក្នុងការរៀបចំការកត់ត្រាចំនួនធុងចម្រោះទឹកដែលសាងសង់រួច ហើយ និងបញ្ចូលទៅក្នុងប្រព័ន្ធ iForm Builder និងទទួលបដិភាគពីរគ្រួសារអ្នកទទួលធុងចម្រោះទឹក។
- ថតរូបភាពសកម្មភាពកំពុងតំឡើងធុងចម្រោះដោយមានទទួលផលចូលរួម។ ទទួលខុសត្រូវនិងសម្របសម្រួលលើការប្រើប្រាស់ iForm Builder សម្រាប់ការសាងសង់ និងតំឡើងធុងចម្រោះទឹក។
- ធ្វើរបាយការណ៍ក្រុមបច្ចេកទេសចម្រោះទឹកប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកប្រចាំខេត្ត។
២. លក្ខខណ្ឌនៃការជ្រើសរើស ៖
- ត្រូវបញ្ចប់ការសិក្សាថ្នាក់ទី ១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
- ត្រូវមានបទពិសោធន៍ធ្វើការងារសហគមន៍យ៉ាងហោចណាស់ ២ ឆ្នាំ។
- មានចំណេះដឹងផ្នែកសំណង់ និងសាងសង់ចម្រោះទឹក។
- ត្រូវចេះបើកបររថយន្តបើ ប្រសិនបើមានប័ណ្ណបើកបរក្បាល៣ កាន់តែប្រសើរ។
- អាចអាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ។ អាចប្រើកុំព្យូទ័របានកាន់តែប្រសើរ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះសម្របសម្រួល និងអាចសម្របសម្រួលបានតាមកាលៈទេសៈ។
- មានជំនាញខាងការអភិវឌ្ឍន៍ការគ្រប់គ្រងផ្ទាល់ខ្លួន និង ការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។
- ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា ។
ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសាខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២២ ។