Technical Volunteer

Technical Volunteer

ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ត

អង្គការស្អាតកម្ពុជា​គឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅ ក្នុងសហគមន៍ដោយលើកកម្ពស់គុណភាព ទឹកអនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា​និងការអប់រំសមស្រប។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តចំនួន នាក់ សម្រាប់មុខតំណងជា បុគ្គលិកស្ម័គ្រចិត្តផ្នែកបច្ចេកទេសដំឡើងចម្រោះទឹក/ Technical Volunteer  ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប

១. ការទទួលខុសត្រូវក្នុងមុខតំណែង ៖

  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹក​អោយបានត្រឹមត្រូវ តាមបទដ្ឋានដោយមានការចូលរួមពីរគ្រួសារដែលទទួលផល។
  • ជួយក្នុងការបង្រៀនដល់គ្រួសារដែលទទួលផល និងអ្នកស្ម័គ្រចិត្ត​ភូមិ អំពី​ការដំឡើងចម្រោះទឹក។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសដំឡើងចម្រោះទឹក និងអ្នកសម្របសម្រួល​ផ្នែកបច្ចេក​ទេសចម្រោះទឹក និងការបង្រៀន ដល់គ្រួសារដែលទទួលផលអោយយល់ពីគុណភាពរបស់ចម្រោះទឹក។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹកនិងពន្យល់ដល់គ្រួសារ ដែលទទួលផលអំពីដំណើរការនៃការថែរក្សាចម្រោះទឹកអោយបានត្រឹមត្រូវ និងបំផុសស្មារតីម្ចាស់ការ​។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹកផ្នែកកិច្ចការរដ្ឋបាល រៀបចំកត់ត្រា​ ចំនួនចម្រោះទឹកដែលដំឡើងហើយ និងបញ្ចូលទៅក្នុង​ប្រព័ន្ធ Iform Builder ។​
  • ជួយរៀបចំ និងផ្តល់សម្ភារៈសំខាន់ៗ ដល់អ្នកស្ម័គ្រចិត្តភូមិ​សម្រាប់ការដំឡើងចម្រោះទឹក។
  • ​ទទួលខុសត្រូវ ​និងសម្របសម្រួលលើការដំឡើងចម្រោះទឹកថ្មី។

២. លក្ខខណ្ឌជ្រើសរើស ៖

  • បញ្ចប់ថ្នាក់វិទ្យាល័យ។
  • មានបទពិសោធន៍ក្នុងការធ្វើការងារសហគមន៍ ​ឬសំណង់ផ្សេងៗ។
  • ប្រកាន់ខ្ជាប់នូវតម្លៃ និងបេសកកម្មរបស់អង្គការស្អាតកម្ពុជា។
  • មានក្រមសិលធម៌ការងារជាអាជីព។
  • មានបំណងចង់ធ្វើការងារសហគមន៍។
  • មានម៉ូតូផ្ទាល់ខ្លួន និងមានឆន្ទៈក្នុងការជិះម៉ូតូតាមសហគមន៍។

 

ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួល​យកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត សៀមរាប ឬអាចទាញយកពាក្យសុំបម្រើការងារជា​ភាសាខ្មែរ ឬ ​អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប ​(CV & Cover Letter) ​រួចបញ្ជួនមកការិយាល័យសៀមរាប តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ​(៨៨៥)-០២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.

 

សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ​ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី០៧ ​​ខែមិថុនា ឆ្នាំ​​២០២២​ ។

Apply for this position

Allowed Type(s): .pdf, .doc, .docx
x