កម្មវិធីគ្រប់គ្រងទឹកធ្វើការទទួលផល និងស្តុកទឹកភ្លៀងសម្រាប់ប្រើប្រាស់ តាមរយៈការស្តារទំនប់ ជីកស្រះ និងអណ្តូងទឹក និងរៀបចំប្រព័ន្ធបំពង់ទឹកសម្រាប់ការលើកកម្ពស់ទឹកផឹកមានសុវត្ថភាពសម្រាប់ទាំងអស់គ្នា ជាមួយនឹងបច្ចេកវិជ្ជានិរន្តរភាពដែលមានតម្លៃថោក និងមានឥរិយាបទទៅរកទឹកស្អាតនិងអានាម័យល្អ (WASH)។ វាបង្កើតការយល់ដឹងអំពីតម្រូវការសម្រាប់ការអភិរក្សទឹក និងកសាងសមត្ថភាពរបស់សហគមន៍មូលដ្ឋានសម្រាប់ការគ្រប់គ្រងកាន់តែប្រសើរ និងនិរន្តរភាពយូរអង្វែងនៃធនធានទឹករបស់ពួកគេ។
អ្វីដែលយើងផ្តល់ជូន
សហគមន៍ត្រូវការមានប្រភពទឹកអោយបានគ្រប់គ្រាន់ ហើយចាត់ទុកប្រភពទឹកទាំងនោះជាទឹកស្អាតល្អ ឬទឹកមានសុវត្ថិភាព។ ដូច្នេះ អង្គការស្អាតកម្ពុជា សហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការថែរក្សាប្រភពទឹកសម្រាប់សហគមន៍ តាមរយៈសកម្មភាពផ្សេងៗដូចជា៖ ការស្តារទំនប់ទឹក រៀបចំប្រព័ន្ធបំពង់ទឹកស្អាត ជីកស្រះ ខួង(ជីក)អណ្តូង និងផ្តល់កន្លែងស្តុកទឹក។
ប្រព័ន្ធបំពង់ទឹកស្អាត
គោលបំណងរបស់យើងសម្រាប់ប្រព័ន្ធបំពង់ទឹកស្អាតគឺដើម្បីផ្គត់ផ្គត់ លើកកម្ពស់ការកែលម្អប្រកបដោយចីរភាពសម្រាប់សហគមន៍ជនបទដែលជាធម្មតាពឹងផ្អែកលើប្រភពទឹកមិនស្អាត ដើម្បីអោយទទួលបាននូវប្រភពទឹកគ្រប់គ្រាន់ ទឹកស្អាត និងការយល់ដឹងអំពីសារៈសំខាន់នៃទឹកស្អាត ការកែលម្អអនាម័យទូទៅ និងអនាម័យខ្លួនប្រាណសម្រាប់សហគមន៍ជនបទទាំងនោះ ដែលជាធម្មតាពឹងផ្អែកលើប្រភពទឹកដែលមិនស្អាតមានមេរោគ។
ទំនប់ទឹក
ប្រព្រឹត្តិកម្មទឹកជាមធ្យោបាយមួយដ៍សំខាន់សម្រាប់សហគមន៍ដើម្បីទទួលបានទឹកស្អាតប្រើប្រាស់ភាគច្រើនបំផុតនៅជនបទ។ ក្រៅពីបញ្ហាទឹកស្អាត សហគមន៍ក៏ប្រឈមមុខនឹងបញ្ហាប្រភពទឹកផងដែរ។ មានន័យថា សហគមន៍ត្រូវការមានប្រភពទឹកអោយបានគ្រប់គ្រាន់ ហើយចាត់ទុកប្រភពទឹកទាំងនោះជាទឹកស្អាតល្អ ឬទឹកមានសុវត្ថិភាព។ គម្រោងទំនប់ទឹកជាគម្រោងប្រមូលទឹកភ្លៀងដ៍ធំមួយ និងគម្រោងស្តុកទឹកភ្លៀង។ វាមានគោលបំណងផ្ទុកទឹកភ្លៀងតាមសមត្ថភាពរបស់វាតាមដែលអាចទៅបាន។ ប្រជាជនក្នុងសហគមន៍នោះអាចទទួលបានប្រភពទឹកសម្រាប់ពហុបំណង៖ តម្រូវការទឹកប្រចាំថ្ងៃ ប្រព័ន្ធធារាសាស្រ្តសម្រាប់ផលិតកម្មកសិកម្ម ការដាំដុះរុក្ខជាតិ/បន្លែ និងសម្រាប់សត្វផឹកជាដើម។
ស្រះទឹក
គម្រោងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់លទ្ធភាពទទួលបានប្រភពទឹកដល់សហគមន៍ដែលពឹងផ្អែកតែលើទឹកភ្លៀង និងស្រះតូចៗជាលក្ខណៈគ្រួសារ ខណៈដែលតំបន់របស់ពួកគេខ្វះខាតទឹកតាមអណ្តូងជីក ឬអណ្តូងតូចៗ ដោយសារកម្រិតទឹកក្រោមដីមានជម្រៅជ្រៅ។ ក្នុងរដូវប្រាំង ពួកគេត្រូវចំណាយពេលប្រហែលមួយម៉ោង ឬតិចជាងនេះ ដើម្បីទៅដងទឹកនៅឆ្ងាយពីផ្ទះរបស់ពួកគេ សម្រាប់តម្រូវការរបស់ពួកគេ។

របាំងទឹក
គម្រោងនេះផ្តោតលើការជួយសម្រួលដល់ការធ្វើដំណើរសម្រាប់កុមារក្នុងវ័យសិក្សាបានចូលរៀនដោយមិនមានការពិបាក ជាពិសេសនៅរដូវវស្សានៅពេលដែលផ្លូវរបស់ពួកគេទៅសាលារៀនលិចទឹក ដែលបណ្តាលឱ្យពួកគេអវត្តមានពីសាលារៀនជាញឹកញាប់។ ពួកគេអាចចូលរៀនបានទៀងទាត់ មិនថារដូវប្រាំង ឬរដូវវស្សា បន្ទាប់ពីគម្រោងនេះបានធ្វើហើយ។ គម្រោងនេះគឺដើម្បីជួយប្រជាជនក្នុងការគ្រប់គ្រងទឹកភ្លៀងសម្រាប់ការដាំដុះរបស់ពួកគេដោយការគ្រប់គ្រងលំហូរទឹកពីផ្នែកខាងលើនៃរបាំងដើម្បីកុំឱ្យខូច / បំផ្លិចបំផ្លាញផលិតផលស្រូវនៅផ្នែកខាងក្រោម។ ជាងនេះទៅទៀត វាអាចជួយសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារផងដែរ។ ជាទូទៅ គម្រោងនេះអាចជួយប្រជាជនក្នុងការធ្វើឱ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង ក៏ដូចជាការស្ដារកម្រិតជីវភាពរបស់ពួកគេឡើងវិញ តាមរយៈការអភិវឌ្ឍន៍លើវិស័យជាច្រើន កសិកម្ម ការដឹកជញ្ជូន និងការអប់រំយុវជនជំនាន់ក្រោយនៅក្នុងតំបន់ដែលគម្រោងនេះអនុវត្ត។
អណ្តូងទឹក
ប្រជាពលរដ្ឋកម្ពុជានៅជនបទជាច្រើនមិនមានប្រភពទឹក ពិសេសនៅរដូវប្រាំង ហើយពួកគេតែងតែទៅដងទឹកនៅឆ្ងាយពីផ្ទះសម្រាប់តម្រូវការទឹករបស់ពួកគេដែលចំណាយពេលស្ទើរតែមួយម៉ោង។ គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ប្រភពទឹកនៅក្នុងសហគមន៍ដែលនៅជិតផ្ទះរបស់ពួកគេ។ ដើម្បីបានអណ្តូងទឹក ប្រជាពលរដ្ឋក្នុងសហគមន៍ត្រូវចងក្រងក្រុមយ៉ាងតិចពី ១៥ ទៅ ២០ គ្រួសារ ឬក្នុងសហគមន៍ទាំងមូល ហើយត្រូវបង្កើតគណៈកម្មការទឹក ដើម្បីទទួលខុសត្រូវលើការប្រើប្រាស់ និងថែទាំអណ្តូង ក្នុងករណីមានតម្រូវការ។


របៀបធ្វើ
អង្គការស្អាតកម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ជនបទ ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីសារៈសំខាន់នៃការអភិរក្សទឹក ដើម្បីនិរន្តរភាពធនធានទឹក ការប្រើប្រាស់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងមានឥរិយាបទទៅរកទឹកស្អាតនិងអានាម័យ (WASH)។ យើងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំកិច្ចប្រជុំផ្សព្វផ្សាយការយល់ដឹងអំពីទឹកស្អាត ការកែលម្អអនាម័យទូទៅ និងអនាម័យខ្លួនប្រាណដល់គ្រួសារនៅតំបន់ដាច់ស្រយាលដែលប្រភពទឹក ទឹកស្អាត និងការកែលម្អសុខភាពមានការខ្វះខាត។ អង្គការស្អាតកម្ពុជា ជ្រើសរើសគ្រួសារតាមរយៈការតម្រង់ទិសគម្រោងទៅកាន់អាជ្ញាធរមូលដ្ឋាន ពិភាក្សាអំពីផែនការ តួនាទី/ទំនួលខុសត្រូវរបស់គណៈកម្មាធិការ រួមទាំងទីតាំងសាងសង់អាងស្ដុកទឹកសម្រាប់ប្រព័ន្ធបំពង់ទឹក ទំនប់ ស្រះ អណ្តូង និងរបាំងទឹកនៅក្នុងសហគមន៍របស់ពួកគេ។ រៀបចំមូលដ្ឋានគ្រឹះដល់គ្រួសារអំពីរបៀបអនុវត្តទម្លាប់សុខភាពល្អ ដៃស្អាត អនាម័យល្អ ការយល់ដឹងអំពីជំងឺដែលបណ្តាលមកពីទឹកមិនស្អាត។
ការងារត្រួតពិនិត្រ និងវាយតម្លៃ
ការត្រួតពិនិត្យ និងវាយតម្លៃមានសារសំខាន់ណាស់សម្រាប់និរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធ ឬគ្រឿងបរិក្ខារនានា ហើយវាមានសារៈសំខាន់ផងដែរលើផលប៉ះពាល់ដែលអាចវាស់វែងបានលើលទ្ធផលរំពឹងទុកដែលត្រូវបានអនុវត្ត។ ដើម្បីធានាបាននូវនិរន្តរភាព គ្រឿងបរិក្ខារដែលបានសាងសង់ សហគមន៍ អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការ ត្រូវធ្វើការតាមដានជាប្រចាំ ត្រូវអនុវត្តតាមការជួបប្រជុំ និងបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដូចជា៖ ប្រព័ន្ធបំពង់ទឹក ទំនប់ ស្រះ របាំងទឹកនិងអណ្តូងជាដើម។ យើងបានសាកល្បងគុណភាពទឹកពីប្រព័ន្ធបំពង់ទឹក។ យើងបានធ្វើការស្ទង់មតិ ពីការពេញចិត្តរបស់ពួកគេចំពោះគម្រោង ដោយទៅសួរសុខទុក្ខគ្រួសារអ្នកទទួលផល។
