ការធ្វើអោយប្រសើឡើងនូវការចូលរៀននិងរៀនរបស់សិស្សតាមរយៈការផ្ដល់ទឹកស្អាត មានអនាម័យ និងការអប់រំអនាម័យផ្ទាល់ខ្លួន។
សាលារៀនជាច្រើនក្នុងប្រទេសកម្ពុជាខ្វះលទ្ធភាពទទួលបានទឹកស្អាតនិងសម្ភារៈអនាម័យផ្ទាល់ខ្លួនសមស្រប។ទឹកពីអណ្តូងដែលមានស្រាប់ជារឿយៗត្រូវបានបំពុលដោយបាក់តេរីប៉ារ៉ាស៊ីតនិងសំណល់គីមីពីសកម្មភាពកសិកម្ម។បញ្ហារួមផ្សំគឺចំនួនបង្គន់អនាម័យនិងកន្លែងលាងដៃជារឿយៗមិនគ្រប់គ្រាន់សម្រាប់ចំនួនសិស្សដែលចូលរៀន។ទាំងនេះនាំឱ្យមានការបន្ទោរបង់ពាសវាលពាសកាលហើយកុមារចូលថ្នាក់រៀនដោយដៃមិនស្អាត។នៅក្នុងប្រទេសកម្ពុជាសាលារៀនជិត៥០%មិនមានការផ្គត់ផ្គង់ទឹកស្អាតនិង៣០%មិនមានបង្គន់អនាម័យគ្រប់គ្រាន់។ការស្រាវជ្រាវមួយបានបង្ហាញថាកង្វះលទ្ធភាពទទួលបានគ្រឿងបរិក្ខារទាំងនេះបណ្ដាលអោយកើនអវត្តមាននិងបង្កើនអត្រាបោះបង់ការសិក្សាជាពិសេសក្នុងចំណោមក្មេងស្រី។
កម្មវិធីសុខភាពនិងអនាម័យសាលារៀន(ទឹកអនាម័យទូទៅនិងអនាម័យខ្លួនប្រាណ)រួមមានធាតុផ្សំសំខាន់ពីរ៖ការកែលម្អសម្ភារៈបរិក្ខាររាងកាយនិងការអនុវត្តកម្មវិធីសិក្សាអប់រំអនាម័យខ្លួនប្រាណ។
“រឿងសំខាន់បំផុតរបស់យើងគឺសុខភាព។ ប្រសិនបើយើងមានសុខភាពល្អ យើងអាចធ្វើអ្វីៗបានគ្រប់យ៉ាង” នាយកសាលា ចាន់
BioSand Filter
Handwashing Station
School Latrine
Trash Incinerator
យើងបានផ្ដល់អ្វី
ប្រព័ន្ធចម្រោះទឹកជីវៈខ្សាច់
សមត្ថភាពដ៍ខ្ពស់នៅប្រព័ន្ធចម្រោះទឹកជីវៈខ្សាច់សាលារៀនរបស់យើងអាចផលិតទឹកស្អាតបានពី ១៨០ ទៅ ២៥០ លីត្រក្នុង១ម៉ោង។ ដំណើរការចម្រោះទឹកជីវៈខ្សាច់អាចកម្ចាត់បានរហូតដល់ទៅ 96% នៃ E Coli, 100% នៃ Protozoa និង Helminths, 50-90% នៃសារធាតុពុលសរីរាង្គ និងអសរីរាង្គ។ ធុងទឹកផ្ទុកប្រព័ន្ធចម្រោះត្រូវបានផលិតចេញពីវត្ថុធាតុកែច្នៃ ហើយមា នអាយុកាល ១៥ ឆ្នាំ ដែលនៅពេលនោះ ធុងចម្រោះទឹកជីវៈខ្សាច់ត្រូវបានផ្លាស់ប្តូរទៅធុងថ្មី។ចម្រោះនីមួយៗមានលទ្ធភាពផ្តល់ទឹកស្អាតសម្រាប់ផឹក និងលាងដៃសម្រាប់មនុស្សរហូតដល់ ១០០០ នាក់។
សំណង់បង្គន់អនាម័យមានប្រាំមួយបន្ទប់
បង្គន់អនាម័យមាន៦បន្ទប់របស់យើងបន្ថែមអនាម័យគ្រប់គ្រាន់ដល់សាលារៀននៅតាមជនបទដែលមានសិស្សច្រើន។ បង្គន់អនាម័យនីមួយៗមានបន្ទប់បង្គន់ដាច់ចេញពីគ្នា។ នេះផ្តល់នូវដំណោះស្រាយអនាម័យសម្រាប់សិស្សានុសិស្សនិងបុគ្គលិករបស់សាលារៀន។បង្គន់អនាម័យត្រូវបានបែងចែកជាពីរផ្នែកបីបន្ទប់សម្រាប់សិស្សប្រុសនិងបីបន្ទប់សម្រាប់សិស្សស្រីដាច់ដោយឡែកពីគ្នា។ផ្នែកម្ខាងៗក៏មានកន្លែងលាងដៃផងដែរ។ យើងតម្រូវឱ្យសាលាផ្តល់ធុងទឹកចំណុះ៥០០លីត្រដើម្បីបម្រើដល់តម្រូវការទឹកដល់បង្គន់អនាម័យ។
កន្លែងលាងដៃ
កន្លែងលាងដៃរបស់យើងនៅទីធ្លាធំនៃសាលារៀនដែលធ្វើឱ្យវាមានលទ្ធភាពសម្រាប់សិស្សានុសិស្សមួយចំនួនធំទៅលាងដៃរបស់ពួកគេក្នុងរយៈពេលដ៏ខ្លី។អង្គការស្អាតកម្ពុជាផ្តល់ជូនសាប៊ូនិងកន្សែងជូតដៃសម្រាប់ឆ្នាំទី១ ហើយឆ្នាំទី២ 50% នៃតម្លៃសាប៊ូ និងកន្សែងជូតដៃ។
ឡដុតសម្រាម
ការបោះចោលនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវជារឿយៗមានការពិបាកនៅក្នុងសហគមន៍ជនបទ។ឡដុតសំរាមរបស់យើងជួយសហគមន៍ដុតកាកសំណល់ដោយសុវត្ថិភាព និងកាត់បន្ថយការបំពុលផ្សែងដោយផ្តោតលើអ្វីៗដែលមិនត្រូវការ និងផ្តល់នូវការដុតលឿន និងដុតកម្ដៅខ្លាំង។
កម្មវិធីសិក្សាអនាម័យខ្លួនប្រាណ និងអនាម័យទូទៅ
កម្មវិធីសិក្សាអនាម័យខ្លូនប្រាណ និងអនាម័យទូទៅរបស់យើងផ្តល់ឱ្យសាលារៀន និងលោកគ្រូអ្នកគ្រូនូវឧបករណ៍នានាដើម្បីផ្លាស់ប្តូរទម្លាប់អនាម័យខ្លួនប្រាណរបស់សិស្ស។ តាមរយៈការបណ្តុះបណ្តាលសិស្ស យើងក៏បានផ្ថល់ទម្លាប់ល្អដល់គ្រួសារសិស្សផងដែរ។ សិស្សដែលបានរៀនអនាម័យត្រឹមត្រូវចាប់ផ្តើមឃើញលទ្ធផល ហើយចែករំលែកចំណេះដឹងរបស់ពួកគេជាមួយឪពុកម្តាយ និងសាច់ញាតិរបស់ពួកគេ។
កម្មវិធីសិក្សាអប់រំអនាម័យខ្លួនប្រាណ
សុវត្ថិភាពទឹកនិងចំណីអាហារ
សិស្សត្រូវបានអប់រំអំពីគ្រោះថ្នាក់នៃការផឹកទឹកដែលមិនបានចម្រោះ ឬមិនបានដាំឆ្អិន និងអំពីការអនុវត្តប្រកបដោយសុវត្ថិភាពសម្រាប់ការរក្សាទុកអាហារដើម្បីការពារការពុលអាហារ។
អនាម័យទូទៅនិងអនាម័យខ្លួនប្រាណ
កុមារត្រូវបានបង្រៀនពីសារៈសំខាន់នៃការប្រើប្រាស់បង្គន់អនាម័យ របៀបរក្សាអនាម័យក្នុងបង្គន់ បច្ចេកទេសលាងដៃឱ្យបានត្រឹមត្រូវ និងសារៈសំខាន់នៃការលាងដៃជាមួយសាប៊ូ។
អនាម័យពេលមានរដូវ
សិស្សស្រីដែលមានវ័យចំណាស់ត្រូវបានបណ្តុះបណ្តាលក្នុងការគ្រប់គ្រងត្រឹមត្រូវនៃអនាម័យខ្លួនប្រាណ និងអនាម័យទូទៅទាក់ទងនឹងវដ្តរដូវ។
ដំណើរការកម្មវិធីសាលារៀន (របៀបដែលយើងធ្វើការជាមួយសហគមន៍)
ការងារនៅក្នុងសហគមន៍របស់យើងចាប់ផ្តើមនៅពេលដែលអភិបាលស្រុក ឬអភិបាលខេត្តទាក់ទងមកយើង ហើយស្នើសុំឱ្យយើងផ្តល់ជំនួយដល់សហគមន៍របស់ពួកគេ។ បន្ទាប់មកយើងជួបជាមួយថ្នាក់ដឹកនាំខេត្ត និងស្រុក ដើម្បីកំណត់ថាសហគមន៍ណាដែលត្រូវការទឹកស្អាត និងការអប់រំអនាម័យខ្លាំងជាងគេ។ នៅពេលដែលសហគមន៍ត្រូវបានជ្រើសរើស យើងនឹងជួបជាមួយនាយកដ្ឋានអប់រំស្រុក (ការិយាល័យអប់រំ) និងនាយកសាលានានានៅក្នុងស្រុកទាំងនោះ ដើម្បីចែករំលែកជាមួយពួកគេនូវអ្វីដែលយើងអាចផ្តល់ឱ្យ។ សម្រាប់សាលារៀនដែលមានសិស្សច្រើនជាង ៣០០ នាក់ យើងអាចផ្តល់ជូនជម្រើស ២ កញ្ចប់។ សម្រាប់សាលារៀនដែលមានសិស្សតិចជាង ៣០០ នាក់ យើងអាចផ្តល់កម្មវិធីសិក្សាអនាម័យខ្លួនប្រាណ និងអនាម័យទូទៅរបស់យើង។
កញ្ចប់ទី ១
- ប្រព័ន្ធចម្រោះទឹកជីវៈខ្សាច់សាលារៀន
- បង្គន់អនាម័យ១ខ្នង៦បន្ទប់
- កន្លែងលាងដៃ
- ឡដុតសំរាម
- កម្មវិធីសិក្សាអនាម័យខ្លួនប្រាណនិងអនាម័យទូទៅ
កញ្ចប់ទី ២
- ចម្រោះទឹកជីវៈខ្សាច់សាលារៀន
- កម្មវិធីសិក្សាអនាម័យខ្លួនប្រាណនិងអនាម័យទូទៅ
សាលារៀននីមួយៗដែលស្នើសុំចម្រោះគឺតម្រូវឱ្យធ្វើការវិនិយោគទៅក្នុងគម្រោង។ សាលាត្រូវផ្តល់ទីជម្រកឬរោងដើម្បីការពារធុងទឹក ដែលជាធម្មតាមានតម្លៃចន្លោះពី ៤០០ ដុល្លារ ទៅ ១០០០ ដុល្លារ។ សាលាក៏ទទួលខុសត្រូវក្នុងការផ្តល់ធុងទឹកសម្រាប់ប្រើប្រាស់បង្គន់អនាម័យដែលមានតម្លៃ ២០០ ទៅ ៣០០ ដុល្លារ អាស្រ័យលើទំហំសាលារៀន។
ការសាងសង់ចម្រោះទឹកជីវៈខ្សាច់សាលារៀន
ការសាងសង់កន្លែងលាងដៃសាលារៀន
លទ្ធផលពីកម្មវិធី
សាលារៀនដែលចូលរួមក្នុងកម្មវិធីរបស់យើងកំពុងមើលឃើញការផ្លាស់ប្តូរជាច្រើននៅសិស្សរបស់ពួកគេនិងនៅក្នុងសហគមន៍របស់ពួកគេ។ការចូលរួមរបស់សិស្សកើនឡើង នៅពេលដែលសិស្សត្រូវបានដោះស្រាយជាមួយនឹងកង្វាក់ទឹកនិងអនាម័យដែលនាំអោយមានជំងឺ។ជាមួយនឹងការកើនឡើងចំនួនអ្នកចូលរៀនក៍មានការកើនឡើងនៃពិន្ទុសិក្សា។ ជារៀងរាល់ឆ្នាំភាគរយខ្ពស់នៃកុមារឆ្លងកាត់វគ្គសិក្សារបស់ពួកគេ ហើយបន្តទៅកម្រិតបន្ទាប់ទៀត។
លោក ចាន់ សំអាន ជានាយកសាលាបឋមសិក្សាស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ លោក ចាន់ មានប្រសាសន៍ថា ការសិក្សារបស់សិស្សមានការរីកចម្រើនយ៉ាងខ្លាំងចាប់តាំងពីបានដំឡើងចម្រោះទឹកក្នុងសាលារៀន។ សាលាបានដាក់ពាក្យស្នើសុំចម្រោះទឹកជីវៈខ្សាច់ បង្គន់អនាម័យ កន្លែងលាងដៃ និងឡដុតសំរាមក្នុងឆ្នាំ ២០១៤ ហើយបានទទួលវានៅខែមីនា ឆ្នាំ ២០១៥។ សាលាត្រូវរួមចំណែកបង្កើតរចនាសម្ព័ន្ធដើម្បីការពារចម្រោះទឹក។ ពួកគេក៏ត្រូវបរិច្ចាគធុងទឹកសម្រាប់ប្រើប្រាស់ក្នុងបង្គន់ផងដែរ។ អង្គការស្អាតកម្ពុជាបានផ្តល់ជូនលោកនាយក ចាន់ នូវកម្មវិធីសិក្សាអប់រំអនាម័យពេញលេញ ដោយមានឯកសារចែកជូន ផ្ទាំងរូបភាព និងសៀវភៅណែនាំសម្រាប់គ្រូបង្រៀន។ អង្គការស្អាតកម្ពុជា បានបង្កើតបទចម្រៀង ដើម្បីជួយកុមារចងចាំពីទម្លាប់អនាម័យល្អ។ បច្ចុប្បន្នសាលាមានសិស្សចំនួន ១០០៦ នាក់។ ក្នុងឆ្នាំ ២០១៤ មុនពេលចម្រោះទឹកត្រូវបានដំឡើង សាលារៀនមានអត្រាអវត្តមានប្រចាំថ្ងៃ 7.5% ។ នៅឆ្នាំ ២០១៥ បន្ទាប់ពីចម្រោះទឹកត្រូវបានដំឡើង អត្រាអវត្តមានប្រចាំថ្ងៃបានធ្លាក់ចុះមកត្រឹម 5.0%។ នៅឆ្នាំ ២០១៦ វាបានធ្លាក់ចុះដល់ 3.5% ។ ចំនួនសិស្សដែលបានបន្តទៅថ្នាក់បន្ទាប់(ឡើងថ្នាក់)ក៏បានកើនឡើងផងដែរ ដោយសារមានចម្រោះទឹកជីវៈខ្សាច់ បង្គន់អនាម័យ និងកន្លែងលាងដៃ។ នៅឆ្នាំ ២០១៤ មុនពេលចម្រោះត្រូវបានដំឡើង អត្រាឆ្លងកាត់ការសិក្សាគឺ 79% លើគ្រប់ថ្នាក់ទាំងអស់។ នៅឆ្នាំ ២០១៥ វាបានកើនឡើងដល់ 82% ហើយនៅឆ្នាំ ២០១៦ វាបានកើនឡើងម្តងទៀតដល់ 85% ។ សហគមន៍ជុំវិញបានកត់សម្គាល់ឃើញការផ្លាស់ប្តូរ ហើយថ្មីៗនេះ គ្រួសារនានាបានចាប់ផ្តើមផ្លាស់ប្តូរទៅរស់នៅក្នុងទីប្រជុំជន ដើម្បីឲ្យកូនៗរបស់ពួកគេបានចូលរៀននៅសាលារបស់នាយកសាលា ចាន់។ នាយកសាលា ចាន់ សន្មតថាការផ្លាស់ប្តូរទាំងនេះក៍ដោយសាអង្គការស្អាតកម្ពុជាបានផ្តល់នៅក្នុងសហគមន៍នូវទឹកស្អាត។ លោកថា ការទទួលបានទឹកស្អាត និងការអប់រំអនាម័យសហគមន៍បានកាត់បន្ថយភាពតានតឹងផ្នែកហិរញ្ញវត្ថុដល់គ្រួសារ។ ការធ្វើបែបនេះវាអាចការពារជំងឺដែលបំផ្លាញការងារ ប្រកបដោយផលិតភាព និងពេលវេលាសិក្សា និងកាត់បន្ថយការចំណាយដែលគ្រួសារចំណាយសម្រាប់វិក័យប័ត្រមន្ទីរពេទ្យ។ តាមរយៈការអប់រំសិស្សឱ្យមានអនាម័យល្អ នោះពួកគេអាចអប់រំដល់សហគមន៍។ ដោយសារកុមារកំពុងទទួលបានការអប់រំសុខភាព គ្រួសារភាគច្រើននៅក្នុងសហគមន៍ឥឡូវនេះបានសាងសង់បង្គន់អនាម័យសម្រាប់ប្រើប្រាស់ក្នុងគ្រួសាររបស់ពួកគេ ហើយភាគច្រើនក៏បានវិនិយោគនូវចម្រោះទឹកជីវៈខ្សាច់សម្រាប់លាងសម្អាត ទឹកផឹក និងងូតទឹកនៅផ្ទះផងដែរ។