អំពីយើង

អង្គការស្អាតកម្ពុជា ជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលមានទីតាំងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ យើងអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ក្នុងភាពជាដៃគូជាមួយការិយាល័យរដ្ឋាភិបាលមូលដ្ឋាននៃស្រុកជនបទក្នុងខេត្តឆ្ងាយ។ គោលដៅរបស់យើងគឺផ្តល់ឱ្យគ្រួសារនៅក្នុងសហគមន៍ជនបទនូវលទ្ធភាពទទួលបានទឹកស្អាត កន្លែងមានអនាម័យ និងមានការអប់រំអនាម័យផ្ទាល់ខ្លួន។

ទស្សនៈវិស័យ៖

ប្រជាពលរដ្ឋក្នុងសហគមន៍ មានទឹកស្អាតប្រើប្រាស់ សុខភាព អនាម័យ​ និងបរិស្ថានល្អ ដើម្បីឲ្យជីវភាពប្រសើរឡើង។

បេសកកម្ម៖

លើកកំពស់គុណភាពទឹក អនាម័យ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបណ្តាសហគមន៍គោលដៅដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។

គុណតម្លៃ៖

ការប្តេជ្ញាចិត្ត៖

អនុវត្តការងារប្រកបដោយភាពសប្បាយរីករាយ ដោយបញ្ចេញឲ្យអស់នូវកម្លាំងកាយនិង​​​ កម្លាំងចិត្តដើម្បីជួយគ្នាទៅវិញទៅមក។

តម្លាភាព៖

អនុវត្តការងាររបស់យើងប្រកបដោយភាពច្បាស់លាស់ សុក្រឹតភាព និងបើកចំហ។

ភក្ដីភាព៖

ប្រព្រឹត្តទៅលើអ្នកដែលយើងធ្វើការជាមួយ ឲ្យដូចគ្នាទៅនឹងការដែលយើងចង់ឲ្យពួកគាត់ប្រព្រឹត្តមកលើយើងដែរ។

សេចក្ដីសុចរិត៖

យើងនឹងទទួលខុសត្រូវទាំងស្រុងចំពោះភាគីពាក់ព័ន្ធ

ដោយជានិច្ចកាលធានាថា

ទង្វើរបស់យើងគឺដូចគ្នានឹងពាក្យសម្ដីរបស់យើង។

ភាពជាអ្នកបម្រើ៖

ការគិតពីអ្នកដទៃមុនជាកម្លាំង

និងជាប្រភពនៃភាពជោគជ័យរបស់យើង។

នៅឆ្នាំ 1997 ខ្ញុំបានធ្វើដំណើរទៅពិនិត្យគម្រោងដែលខ្ញុំកំពុងគ្រប់គ្រងសម្រាប់ Hagar International ដែលជាអង្គការអន្តរជាតិមួយធ្វើការនៅក្នុងប្រទេសកម្ពុជា។ ពេល​ខ្ញុំ​កំពុង​ជួប​ជុំ​គ្រួសារ​ដែល​យើង​កំពុង​ជួយ ខ្ញុំ​បាន​ជួប​ស្ត្រី​ម្នាក់​ដែល​ជា​ផ្នែក​នៃ​កម្មវិធី​លំនៅឋាន​របស់​យើង​នៅ​ភ្នំពេញ។ នាង​បាន​បញ្ចប់​កម្មវិធី​របស់​យើង ហើយ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ខេត្ត​វិញ។ ពេល​នាង​ចាក​ចេញ​ពី​កម្មវិធី​លំនៅឋាន​របស់​យើង នាង​និង​កូន​ប្រុស​មាន​សុខភាព​ល្អ និង​មាន​ភាព​រីក​ចម្រើន។

ពេល​មួយខ្ញុំ​បានដើរចូល​ទៅ​ផ្ទះ អាមី* នៅឯ​ខេត្ត​។ ភ្លាមនោះ ខ្ញុំ​ក៍ដឹង​ថា​មាន​អ្វី​ខុស។ អាមី* និងកូនប្រុសរបស់នាងបានផ្លាស់ប្តូរយ៉ាងខ្លាំង អ្នកទាំងពីរបានស្រកទម្ងន់ ហើយពោះរបស់កូនប្រុសនាងក៏ហើម និងរីកធំផងដែរ។ ពេលនិយាយជាមួយនាង ខ្ញុំចាប់ផ្តើមយល់ពីបញ្ហា។ អាមី* បានប្រាប់ខ្ញុំថា ពួកគេមានអាហារគ្រប់គ្រាន់សម្រាប់បរិភោគ ទីជំរករបស់ពួកគេសមរម្យ ពួកគេមានសហគមន៍គាំទ្រ ហើយពួកគេថែមទាំងមានទឹកគ្រប់គ្រាន់សម្រាប់ផឹកទៀតផង។ ពេល​យើង​និយាយ​គ្នា ខ្ញុំ​បាន​សួរ​នាង​ថា តើ​នាងយកទឹកពីណាមកផឹក? នាង​បាន​ចង្អុល​ទៅ​ពាង​ទឹក​មួយ​នៅ​ជ្រុង​ផ្ទះ​តូច​របស់​នាង​ដែល​មានគម្របឈើពីលើ​។ ខ្ញុំ​ដក​ឈើ​គ្រប​ពាង​ចេញមើល ហើយ​ដឹង​ភ្លាម​ថា​ហេតុ​អ្វី​បាន​ជា​សុខភាព​របស់​ពួក​គេ​ប្រែប្រួល​ខ្លាំង​ម្ល៉េះ។ ទឹកនៅក្នុងពាងមានក្លិនមិនល្អ។ វា​មើលទៅល្អក់ ពណ៌​ត្នោត ហើយ​មានភក់ស្អិតក្រាំង​ស្តើង​អណ្តែត​លើ​ទឹក។ ខណៈពេលដែល អាមី* និងកូនប្រុសរបស់នាងបានប្រើប្រាស់ទឹកនោះល្មមគ្រប់គ្រាន់ ក៍បានឆ្លងមេរោគបាក់តេរី និងប៉ារ៉ាស៊ីតតាមទឹកដែលពួកគេបានប្រើនោះ ។

នៅពេលខ្ញុំត្រលប់មកភ្នំពេញវិញនៅសប្តាហ៍នោះ ខ្ញុំបានពិភាក្សាជាមួយនាយករបស់ខ្ញុំអំពីការគំរាមកំហែងដែលថាកង្វះទឹកស្អាតបានបង្កឡើងដល់ប្រជាជនដែលយើងកំពុងបម្រើ។ យើងបានស្វែងរកវិធីសាស្រ្តក្នុងការផ្តល់ទឹកស្អាតក្នុងមូលដ្ឋាន ប៉ុន្តែមិនអាចស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពខាងសេដ្ឋកិច្ចបានទេ។ ជិត​ពីរ​ឆ្នាំ​ក្រោយ​មក​លោក​នាយក​បាន​រក​ឃើញ​ដំណោះ​ស្រាយ​មួយ ក្នុងពេលគាត់​ធ្វើ​ដំណើរ​អាជីវកម្ម​ទៅ​ប្រទេស​កាណាដា។ ខណៈពេលដែលនៅប្រទេសកាណាដាដើម្បីជួបជាមួយអង្គការដៃគូ គេបានណែនាំគាត់អំពីបច្ចេកវិទ្យាចម្រោះ BioSand។ នៅពេលគាត់ត្រឡប់មកកម្ពុជាវិញ គាត់បានស្នើឱ្យខ្ញុំចាប់ផ្តើមបង្កើតកម្មវិធីមួយ ដើម្បីអនុវត្តបច្ចេកវិទ្យានោះ សម្រាប់ទីតាំងគម្រោងរបស់យើង ដែលមានទីតាំងនៅតំបន់ជនបទ។

13 ឆ្នាំបន្ទាប់ពីខ្ញុំបានជួប អាមី* និងកូនប្រុសរបស់នាងជាលើកដំបូង កម្មវិធីចម្រោះ BioSand បានពង្រីកដល់ចំណុចមួយដែលវាលែងសមស្របនៅក្រោមអាណត្តិដែល Hagar International កំពុងដំណើរការ។ នៅខែតុលា ឆ្នាំ 2010 អង្គការស្អាតកម្ពុជា ត្រូវបានបង្កើតឡើងជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដែលបម្រើប្រជាជនកម្ពុជា។

ឥឡូវនេះ អង្គការស្អាតកម្ពុជា មានប្រតិបត្តិការក្នុងខេត្តចំនួន៦។ ជារៀងរាល់ឆ្នាំអង្គការស្អាតកម្ពុជា ជួយសហគមន៍មូលដ្ឋានក្នុងការសាងសង់ និងដំឡើងចម្រោះ BioSand នៅផ្ទះជាង ២១០០០ និងចម្រោះ BioSand នៅសាលារៀន​៩០។

ការវិនិយោគទាំងនេះនៅក្នុងសហគមន៍នៃជនបទនៃប្រទេសកម្ពុជាគឺអាចធ្វើទៅបានដោយការគាំទ្រដ៏សប្បុរសរបស់អង្គការដៃគូរបស់យើង អង្គការសប្បុរសធម៌ Charity Water and Samaritans Purse និងម្ចាស់ជំនួយឯកជន។

យើងកំពុងចែករំលែកនូវចំណង់ចំណូលចិត្តរួមសម្រាប់ការផ្លាស់ប្តូរទៅរកទឹកស្អាតនិងអនាម័យ (WASH) និងមើលការខុសត្រូវលើបុគ្គលិកអង្គការជាង 100 នាក់ដែលកំពុងធ្វើការនៅក្នុងខេត្តជាង 10 ក្នុងប្រទេសកម្ពុជា។

Management Committee

Yim Viriya

Executive Director

Viriya has more than 18 years of experience in non-profit NGO management. He has led a variety of projects and programs. While working with Hagar International, Viriya was involved in establishing a water filter program which later functioned under his full responsibility. Headed up by him, the program progressively expanded and was localized as a non-governmental organization named Clear Cambodia in 2010.

Ko Sokmean

Operations Manager

Sokmean has extensive experience in the areas of Financial Modeling, Analysis, Strategic Thinking, and Business Management. She is a quick learner and good self-developer. Her management and leadership help to ensure that Clear Cambodia delivers measurable, and cost-effective results. Her specialist of operations brings the organization closer to meeting its goal of holistic approach to change comprehensive WASH program, realizing Safe drinking water, Improved sanitation and hygiene practices in the target communities across Cambodia.

Chan Monty

Fundraising Manager

Monty has 21 years of experience working with International NGO’s in the fields of health, education, agriculture, environmental protection, and water sanitation and hygiene. Monty holds a master’s degree in Development Management and is a certified Leadership Management Trainer recognized by Global Institutes. Monty joined the Clear Cambodia team in June of 2015.

Mao Savath

Household WASH Program Manager

Savath has extensive experience managing community development programs. He worked in a hospital for four years and then spent eight years managing maternal child health programs in refugee camps. From 1993-1999, he worked in holistic development in slum areas with Servants to Asia’s Urban Poor program in the outskirts of Phnom Penh. From 2000-2007, he managed a center for displaced women and children for Hagar International in Phnom Penh. From 2007-2009, he went back to work at a local NGO called TASKs as Program Holistic Development Manager. Since 2010, he has been managing the household water filter program for Clear Cambodia.

Ket Chanto

Admin and Human Resource Manager

Chanto has experiences working with International NGO for 23 years, in the field of finance and education program. He holds Diploma of Public Administration; Bachelor Degree of Business Administration major in Accounting; Master Degree of Education major in Educational Management and Planning, and Master Degree of Development Management. He started to work with Clear Cambodia Organization since January 25, 2021.

Vann Chhorvy Vanny

School WASH Program Manager

Chhorvy has five years of experience in teaching at, and training staff in, primary schools. Beside her teaching experience, she also spent seven years working for Youth with A Mission of maternal child health program and another two years with the Japan International Cooperation Agency. After this she spent 17 years with Hagar International where she held different positions including Reintegration Manager and Case Management Manager. In these positions she worked closely with women and children doing counseling, advising, support work and management. She joined the Clear Cambodia team as the School WASH Project Manager in 2012.

Ky Ka

Water Partnership Services Manager

Ka earned a master’s degree in Business Administration in 2005. He worked 10 years for the Ministry of Industry and Handicraft as a deputy team leader where he managed projects including Private Sector Assessment, Enterprise Development Program, Capacity Building and Sanitary and Phytosanitary Standard (food safety, beverage and bottling drinking water). These projects promoted the growth of small and medium sized enterprises. After this he worked another 5 years with United Nations Development/CARRERE (Cambodia Area Rehabilitation and Regeneration) as advisor to the Secretariat of the Provincial Rural Development Committee in Battambang province. He joined the Clear Cambodia team in August of 2015.

Ly Sok Hun

Finance Manager

Sok Hun graduated MBA from Norton University in 2015. He manages all aspects of finance and accounting including ensuring the accuracy, consistency and compliance of the Finance Policy of Clear Cambodia. His high commitment honest and good teamwork are enabling him to manage toward the good practices of internal control and stewardship. Moreover, he is always motivated by his services within Clear Cambodia as this organization helps his fellow Cambodian gain access to clean water, good sanitation and a healthy environment.

Pann Mala

Monitoring and Evaluation Manager

Mala established herself as a self-starter in monitoring and evaluation filings for Clear Cambodia. She has been a M&E Manager at Clear Cambodia more than 2 years now. Previously, Mala worked as Assistant to the Executive Director starting in 2012. She is responsible for managing and maintaining data collection and reporting. She has 2 Bachelor’s degrees with honors distinctions. She holds a degree from the Royal University of Law & and Economics in Finance and Banking and a degree from Phnom Penh International University in English Literature.

Board of Directors

Chan T. Chem

Chairperson

Chea Muoykry

Member

Simonetta Tami

Member

Melissa Stock

Member

Rasmey Ouk

Member
x