Provincial Finance Staff

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្ទបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់គុណភាពទឹកអនាម័យសុខភាពនិងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដោយ​ប្រើបច្ចេក​វិទ្យានិងការអប់រំសមស្រប ។ ​

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន 0១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកហិរញ្ញវត្ថុខេត្ត​ (Provincial Finance Staff) សម្រាប់ប្រចាំការនៅការិយាល័យដែលមានទីតាំង​ស្ថិតនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ការទទួលខុសត្រូវក្នុងការងារ៖

  • រៀបចំរបាយការណ៍សាច់ប្រាក់ចំណូល​​ ចំណាយប្រចាំថ្ងៃចូលក្នុងសៀវភៅកត់ត្រាសាច់ប្រាក់ក្នុងដៃ សៀវភៅកត់ត្រាសាច់ប្រាក់ក្នុងធនាគារ​ និងធ្វើរបាយការណ៍ផ្ញើមកមន្ត្រីហិរញ្ញវត្ថុរៀងរាល់ចុងសប្តាហ៍។
  • រៀបចំឯកសារស្នើសុំថវិការបុរេប្បទាន ​សម្រាប់ការចំណាយប្រចាំថ្ងៃរបស់បុគ្គលិកពាក់ព័ន្ធប្រចាំខេត្ត​ ផ្តល់ដល់​សហគមន៍ ​​និង អ្នកផ្គត់ផ្គង់សេវាកម្ម។
  • ទទួលការទូទាត់ថវិការបុរេប្បទានជាមួយបុគ្គលិកពាក់ព័ន្ធ​ និងការចំណាយផ្សេងៗ ដែលមាននៅក្នុងខេត្ត។
  • រៀបចំសក្ខីបត្រ គណនេយ្យ និងឯកសារគាំទ្រ សម្រាប់ចំណូល​ ចំណាយហើយកត់ត្រាចូលក្នុងទម្រង់គណនេយ្យ ដោយប្រើកម្មវិធី (Microsoft Word and Excel) ។
  • ទទួលខុសត្រូវលើការថតចំលង ស្កេនឯកសារ និងរក្សារទុកឯកសារសំណៅដើមដែលពាក់ព័ន្ធផ្សេងៗ សម្រាប់ការ​ចំណាយប្រចាំថ្ងៃ​ទាំងអស់ ឲ្យបានត្រឹមត្រូវ​ ​និងមានតម្លាភាពជារៀងរាល់ខែ។
  • រៀបចំគម្រោងថវិការនៅសហគមន៍ជាមួយប្រធានគម្រោងខេត្តនៅពេលមានតម្រូវការពីបុគ្គលិកគម្រោងខេត្ត ហើយធ្វើការពិនិត្យ តាមដានលើប្រាក់ ចំណាយ និងចំណូលផ្សេងៗ ជាមួយអតិថិជនដែលទទួលធុងចម្រោះទឹក ប្រសិនបើមានការចាំបាច់ណាមួយ។
  • ធ្វើលទ្ធកម្ម និងឯកសារលទ្ធកម្ម រួមទាំងកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងសេវាកម្មដែលមាននៅក្នុងខេត្ត។
  • ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ទ្រព្យសម្បត្តិរួមទាំងសម្ភារៈផ្សេងៗ ដែលមាននៅក្នុងការិយាល័យខេត្តជាប្រចាំ ហើយធ្វើរបាយការណ៍ជូនប្រធានគម្រោងកម្មវិធីចម្រោះទឹកខេត្ត និងការិយាល័យរដ្ឋបាល​ ។
  • គ្រប់គ្រង់សន្និធិ ចេញ /ចូល សម្រាប់ការិយាល័យខេត្តរបស់ខ្លួន និងធ្វើរបាយការណ៍សន្និធិដោយ សង្ខេបផ្ញើទៅកាន់ការិយាល័យរដ្ឋបាល នៅភ្នំពេញ។​
  • និងការងារផ្សេងៗ ទៀតដែលតម្រូវដោយប្រធានគ្រប់គ្រង។

លក្ខខណ្ឌជ្រើសរើស៖

  • មានបរិញ្ញាប័ត្រផ្នែកគណនេយ្យ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
  • មានបទពិសោធន៍ការងារយ៉ាងតិច ១ឆ្នាំ ផ្នែកគណនេយ្យហិរញ្ញវត្ថុនិងធនាគារ ឬ​សវនករ ជាមួយការងារអង្គការក្រៅរដ្ឋាភិបាល។
  • មានចំណេះដឹងផ្នែកភាសាអង់គ្លេស អាចនិយាយ និងការសរសេរ​បានល្អ។
  • មានចំណេះដឹងអាចប្រើប្រាស់​កុំព្យូទ័រ Microsoft Office។
  • មានជំនាញក្នុងការប្រាស្រ័យទាក់ទង និងត្រូវគោរពទៅតាមបេសកកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា ។
  • មានភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការបំពេញការងារ​ព្រមទាំងស្ទាត់ជំនាញក្នុងការជិះម៉ូតូនៅសហគមន៍។

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តកំពង់ធំ ​ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស​ ​​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញដោយភ្ជាប់ជាមួយប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យខេត្តកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-​២៣​ ៨៨០ ១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

 ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី២៧ ​​ខែមិថុនា ឆ្នាំ​​២០២២

Job Date: 27/06/2022
Vacancy Type: Full Time
Job Position: 1
Sorry! This job has expired.
Sidebar:
x