School WASH Volunteer

ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដ
មុខតំណែងៈ បុគ្គលិកស្ម័គ្រចិត្ដរយៈពេលវែងកម្មវិធីទឹកស្អាតនិងអនាម័យសាលារៀន

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់ គុណភាពទឹកអនាម័យសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យានិងការអប់រំសមស្រប ។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកស្ម័គ្រចិត្តរយៈពេលវែង កម្មវិធីទឹកស្អាតនិងអនាម័យសាលារៀន ដែលមានទីតាំងនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង

១ ការទទួលខុសត្រូវក្នុងការងារ​ ៖

  • ជួយបុគ្គលិកសម្របសម្រួលកម្មវិធីសាលារៀនតាមខេត្តអំពីការបង្រៀនស្ដីពីការប្រើប្រាស់និងថែចម្រោះទឹកជីវខ្សាច់ (ប៊ីយូសេនដ៍)។
  • ជួយសម្រួលក្នុងការដំឡើងចម្រោះទឹកក្នុងសាលារៀនតាមតំបន់គោលដៅ។
  • ចូលរួមការត្រួតពិនិត្យធុងចម្រោះតាមសាលាគោលដៅ។
  • ដឹកជញ្ជូនសម្ភារៈចូលរួមត្រួតពិនិត្យការដឹកជញ្ជូនដំឡើងចម្រោះពីការិយាល័យខេត្ដកំពង់ស្ពឺទៅកាន់សាលារៀនគោលដៅដើម្បី​រៀបចំ ទុកដាក់​ និងដំឡើងចម្រោះ។
  • ជួយត្រួតពិនិត្យមើលការប្រើបញ្ជីត្រួតពិនិត្យការដំឡើងចម្រោះ និងកន្លែងលាងដៃ។
  • ការផ្ដល់ការបង្រៀនមេរៀនWASHដល់នាយកសាលា ជួយចាត់ចែងរៀបចំសម្ភារៈបង្រៀននិងកន្លែង បញ្ជីវត្តមាន និងជំនួយការផ្សេងៗ ដល់បុគ្គលិកសម្របសម្រួលតាមការជាក់ស្ដែង។
  • ជួយរៀបចំចាត់ចែងពេលបង្រៀនស្ដ្រីតាមតំបន់គោលដៅ និងជំនួយការផ្សេងៗទៀត។

២ លក្ខខណ្ឌនៃការជ្រើសរើស

  • មានបទពិសោធន៍ធ្វើការងារសហគមន៍ និងមានចំណេះដឹងច្បាស់លាស់ផ្នែកភាសាខ្មែរ។
  • ជំនាញបច្ចេកទេស មានសមត្ថភាពក្នុងការសម្របសម្រួលសហគមន៍ ធ្វើការងារដោយឯករាជម្ចាស់ការ និងមានគំនិតច្នៃប្រឌិត   ចេះសរសេររបាយការណ៍បានល្អ ដឹងច្បាស់អំពីភូមិសាស្ដ្រក្នុងតំបន់ប្រតិបត្ដិការ។
  • ត្រូវតែស្ម័គ្រចិត្ដធ្វើដំណើរដោយម៉ូតូខ្លួនឯង ក្នុងទីតាំងការងារ។
  • មានអត្ដចរិតល្អ, ពេញចិត្តនឹងធ្វើការងារជាក្រុម,  អត់ធ្មត់ និង ចេះសម្របសម្រួលតាមកាលៈទេសៈ។

 

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅ ការិយាល័យខេត្តព្រៃវែង ​ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស ​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញ ដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យព្រៃវែង តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)២៣ ៨៨០ ១៦៤, ​​Email: hr@clearcambodia.org,Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើតប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធផ្សេងទៀត និង រូបថត ៤X៦ ចំនួន ២សន្លឹក។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

 ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី០៤ ​​ខែកក្កដា ឆ្នាំ​​២០២២​ ។

Job Date: 04/07/2022
Vacancy Type: Full Time
Job Position: 1
Sorry! This job has expired.
Sidebar:
x