Receptionist

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្មអង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដមានជ័យ តាកែវ សៀមរាប និងកំពត។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន 0១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកបដិសណ្ឋារកិច្ច (Receptionist) ប្រចាំការិយាល័យភ្នំពេញ ។

I. ការទទួលខុសត្រូវក្នុងការងារ៖

ក- លេខាធិការកិច្ច

  • ជួយសម្រួលការងារការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្សនិងរដ្ឋបាលរៀបចំបញ្ជូនឯកសារផ្សេងៗ ទៅកាន់អ្នកពាក់ព័ន្ធ។
  • ជួយសម្រួលការងារទំនាក់ទំនងរវាងការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្សនិងរដ្ឋបាល រៀបចំ ទទួលភ្ញៀវដែលមកធ្វើទស្សនៈកិច្ចនៅអង្គការស្អាតកម្ពុជា​ និងបុគ្គលិកតាមខេត្តរបស់អង្គការស្អាតកម្ពុជា។
  • ជួយសម្រួលការឆ្លើយឆ្លងទូរស័ព្ទ រៀបចំបញ្ជូនសារនិងរៀបចំការហៅទូរស័ព្ទដូចជាការណាត់ពេលវេលាសម្រាប់ការ​សម្ភាសន៍បុគ្គលិក ក្នុងករណីមានស្នើសុំពីការិយាល័យធនធានមនុស្ស។

ខ- ការងាររដ្ឋបាល

  • ជួយសម្រួលការងារការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្ស និងរដ្ឋបាលពិនិត្យលិខិតចេញ-ចូលនិងរៀបចំបញ្ជូនឯកសារនិងសម្ភារផ្សេងៗ ទៅកាន់អ្នកពាក់ព័ន្ធ និងក្រុមការងារគោលដៅ។
  • ជួយសម្រួលការងារផ្នែកហ្វូតូកូពី និងម៉ាស៊ីនហ្វូតូកូពីដែលស្នើសុំដោយការិយាល័យផ្សេងៗ និងរៀបចំ ការចុះបញ្ជីការប្រើប្រាស់។
  • ត្រួតពិនិត្យតារាងកត់ត្រារថយន្តដែលប្រចាំការនៅការិយាល័យភ្នំពេញដោយការសហការណ៍ជាមួយអ្នកបើកបរ។
  • ជួយសម្រួលរៀបចំទុកដាក់ឯកសារនិងសម្ភារផ្សេងៗ ឲ្យមានរបៀបរៀបរយ​ និងមានសុវត្តិភាព។
  • ជួយសម្រួលការងារការិយាល័យរដ្ឋបាលក្នុងការពិនិត្យនិងធ្វើបញ្ជីសារពើភ័ណ្ឌលើសម្ភាររបស់អង្គការស្អាតកម្ពុជាដែលមាន។
  • ជួយសម្របសម្រួលរកសម្រង់តម្លៃនៅពេលមានការស្នើសុំ។

II. លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបទពិសោធន៍ការងារផ្នែកបដិសណ្ឋារកិច្ចយ៉ាងហោចណាស់ ​មួយឆ្នាំ​ឡើងទៅ ។
  • បញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សានៅមហាវិទ្យាល័យឬសញ្ញាប័ត្រណាមួយដែលមានតម្លៃស្មើ។
  • មានជំនាញផ្នែកការងាររដ្ឋបាល​ឬផ្នែកបដិសណ្ឋារកិច្ច/ ទទួលភ្ញៀវ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានទាំងការនិយាយនិងសរសេរ។
  • អាចប្រើប្រាស់កម្មវិធី​កុំព្យូទ័របាន Word, Excel, Email, Internet ។
  • មានភាពរួសរាយរាក់ទាក់និងមានទំនាក់ទំនងល្អ។
  • ចូលរួមការងារជាក្រុមបានល្អ និង​មានតម្លាភាពក្នុងការងារ។
  • ប្រកាន់ខ្ជាប់នូវគុណតម្លៃនិងបេសកកម្មរបស់អង្គការស្អាតកម្ពុជា។
  • មានសីលធម៌ល្អក្នុងការងារ​- មានភាពបត់បែនក្នុងការងារ​ និងព្យាយាមបំពេញការងារ។

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យភ្នំពេញ ​ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស​  ​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter​​ ) រួចបញ្ជូនមកកាន់ការិយាល័យភ្នំពេញ តាមរយៈអាសយដ្ឋានផ្ទះលេខ៨៦ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-​២៣​៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី១៥ ​​ខែសីហា ឆ្នាំ​​២០២២ ។

Job Date: 01/08/2022
Vacancy Type: Full Time
Job Position: 1
Sorry! This job has expired.
Sidebar:
x