ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្មអង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដមានជ័យ តាកែវ សៀមរាប និងកំពត។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន 0១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកអប់រំសុខភាពសហគមន៍ (CHE Staff ) ដែលមានទីតាំងស្ថិតនៅ ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ក. ការទទួលខុសត្រូវក្នុងការងារ៖
- បង្កើតនូវទំនាក់ទំនងជាមួយនឹងអាជ្ញាធរមូលដ្ឋានមុនពេលរៀបចំការជួបជុំដើម្បីផ្សព្វផ្សាយពីកម្មវិធីចម្រោះទឹកស្អាត និងការអប់រំសុខភាព។
- តួនាទីជាអ្នកទំនាក់ទំនងរវាង ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ -ឧទាហរណ៍៖ ក្រសួងសុខាភិបាល, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សា អភិវឌ្ឍន៍ភូមិ -ឃុំ។
- អ្នកអប់រំសុខភាព និងខិតខំអភិវឌ្ឍន៍នូវ យុទ្ធសាស្រ្តបង្រៀនថ្មីៗ ខណៈពេលដែលគម្រោងកំពុងមានការរីកចម្រើនឆ្ពោះទៅកាន់គោលដៅ។
- សម្របសម្រួល និងរៀបចំការជួបជុំស្តីពីការផ្សព្វផ្សាយ និងការអប់រំពីកម្មវិធី ចម្រោះទឹកស្អាត និងការជួបជុំដើម្បីតាមដានវាយតម្លៃ។
- ធ្វើការជាមួយនឹងគណៈកម្មាធិការមូលដ្ឋានដើម្បីវាយតម្លៃពីតម្រូវការទឹកស្អាតនៅសហគមន៍គោលដៅ។
- ផ្ដល់ឲ្យនូវការបង្រៀន និងណែនាំពីបញ្ហាសុខភាព និងអនាម័យទៅកាន់បុគ្គលិក និងគ្រួសារទាំងឡាយដែលទទួលផលពីគម្រោង។
ខ. លក្ខខណ្ឌនៃការជ្រើសរើស ៖
- បញ្ចប់ការសិក្សាថ្នាក់ទី១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬ ការងារអភិវឌ្ឍន៍សហគមន៍។
- អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
- មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
- ត្រូវគោរពទៅតាមបេសកម្ម និងគុណតំលៃរបស់អង្គការស្អាតកម្ពុជា។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យខេត្តកំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-២៣៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ។

