Monitoring Staff

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់ គុណភាពទឹកអនាម័យសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យានិងការអប់រំសមស្រប ។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកស្ម័គ្រចិត្តរយៈពេលវែង កម្មវិធីទឹកស្អាតនិងអនាម័យសាលារៀន ដែលមានទីតាំងនៅភូមិថ្នល់កែង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង

ការទទួលខុសត្រូវការងារ

  • ធ្វើការប៉ាន់ប្រមាណលើតម្រូវការ និងលើគម្រោងចម្រោះទឹកតាមរយៈសកម្មភាពចុះអង្កេតជាប្រចាំដែលសម្របសម្រួលដោយប្រធាន គម្រោងកម្មវិធីចម្រោះទឹកតាមខេត្ដនិងប្រធានកម្មវិធី ។
  • រៀបចំពេលវេលាចុះសិក្សា និងទស្សនៈកិច្ចរបស់ក្រុមត្រួតពិនិត្យ ហើយធ្វើផែនការដើម្បីជួបប្រជុំជាមួយសហគមន៍។
  • ជួបប្រជុំជាប្រចាំជាមួយនិងប្រធានគម្រោងប្រចាំខេត្ដ ដើម្បីអភិវឌ្ឍន៍ជាយុទ្ឋសាស្ដ្រត្រួតពិនិត្យការប្រើប្រាស់ចម្រោះទឹករបស់អតិថិជន។
  • ធ្វើការប៉ាន់ប្រមាណពីតម្រូវការផ្នែកសុខភាព និងអនាម័យរបស់សហគមន៍ ហើយផ្ដល់នូវយុទ្ឋសាស្ដ្រអប់រំដ៏សមស្រប។
  • សរសេររបាយការណ៍សកម្មភាពប្រចាំខែ ទៅកាន់អ្នកសម្របសម្រួលត្រួតពិនិត្យចម្រោះទឹករឺប្រធានគម្រោងប្រចាំខេត្ដ។
  • ធ្វើការថតរូប អតិថិជនទទួលចម្រោះ និងបញ្ជូនទិន្នន័យតាមប្រពន្ធ័ Inform Builder

លក្ខខណ្ឌនៃការជ្រើសរើស ៖

  • ត្រូវបញ្ចប់ការសិក្សាថ្នាក់ទី ១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ ។
  • ត្រូវមានបទពិសោធន៍ធ្លាប់ធ្វើការងារសហគមន៍ យ៉ាងហោចណាស់ ២ ឆ្នាំ។
  • អាចអាន និងសរសេរភាសាខ្មែរបានល្អ។ អាចប្រើប្រាស់កុំព្យូទ័របាន។
  • មានជំនាញខាងផ្នែកទំនាក់ទំនង ចេះប្រែប្រួល និងអាចបត់បែនបានតាមកាលៈទេសៈ។
  • មានជំនាញខាងការអភិវឌ្ឍន៍ ការគ្រប់គ្រងផ្ទាល់ខ្លួន ។
  • ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា ។

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តព្រៃវែង ​ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស​ ​​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យខេត្តព្រៃវែង តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខ: (៨៨៥)-​២៣​៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

 ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ​​២០២៣​ ។

Job Date: 10/02/2023
Vacancy Type: Full Time
Job Position: 1
Sorry! This job has expired.
Sidebar:
x