ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដ
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់ គុណភាពទឹកអនាម័យសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប ។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ដរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកស្ម័គ្រចិត្តរយៈពេលវែង គម្រោងទឹកស្អាតនិងអនាម័យសាលារៀន ដែលមានទីតាំងនៅ ភូមិស្រែពោធិ៍ សង្កាត់ស្រែឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
I. ការទទួលខុសត្រូវក្នុងការងារ ៖
- ធ្វើការសហការជាមួយបុគ្គលិកគម្រោង ក្នុងគោលបំណងធ្វើការផ្លាស់ប្រែសហគមន៍សាលារៀន ដើម្បីអោយមានការកើនឡើងនូវការប្រើប្រាស់ទឹកស្អាតតាមរយៈ ការបណ្ដុះបណ្ដាល ការស្តារ ការត្រួតពិនិត្យ ការវាយតំលៃ ការតំឡើង ការបង្រៀនអំពីការប្រើប្រាស់ និង ការថែទាំចំរោះទឹក នៅតាមសាលានិងសហគមន៍។
- បំពេញការងារប្រកបដោយការទទួលខុសត្រូវ ចូលរួមអោយសម្រេចបាននូវលទ្ធផលរបស់គម្រោងនូវ អនាម័យ ទឹកស្អាត នឹងអនាម័យខ្លួនប្រាណរបស់សិស្សានុសិស្សនៅតាមសាលាគោលដៅរបស់គម្រោង។
- ចូលរួមត្រួតពិនិត្យនូវការសាងសង់សំណង់បរិក្ខារអនាម័យតាមសាលារៀន រួមមានអាងលាងដៃ ជើងទម្រ ឡដុតសំរាម បង្គន់អនាម័យ ហើយនឹង អណ្ដូងស្នប់នៅតាមភូមិ។
- សហការនឹងជំរុញ ដោយការលើកទឹកចិត្តដល់នាយកសាលា សិស្សានុសិស្ស និង សហគមន៍ចូលរួមនឹងតាមដានសកម្មភាពសាងសង់នៅតាមសាលា។
- ចូលរួមសហការ ត្រួតពិនិត្យ ណែរនាំ ការសាងសង់ ប្រព័ន្ធទឹកស្អាតតាមផ្ទះ ប្រព័ន្ធអណ្តូងសូឡា និងអណ្តូងស្នប់ ដែលបានផ្តល់ជូនដល់សហគម។
- និងជំនួយការផ្សេងៗទៀត។
II. លក្ខខណ្ឌនៃការជ្រើសរើស ៖
- បញ្ចប់ការសិក្សាថ្នាក់ទី១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ ។
- អាចប្រើប្រាស់កំព្យូទ័របាន។
- អាចអាន និងសរសេរភាសាខ្មែរបានល្អ បើអាចប្រើប្រាស់ភាសាអង់គ្លេសបាន កាន់តែប្រសើរ។
- មានសមត្ថភាពក្នុងការសម្របសម្រួលសហគមន៍ ធ្វើការងារដោយឯករាជម្ចាស់ការ និងមានគំនិតច្នៃប្រឌិត ចេះសរសេររបាយការណ៍បានល្អ ។
- ត្រូវតែស្ម័គ្រចិត្ដធ្វើដំណើរដោយម៉ូតូខ្លួនឯង ក្នុងទីតាំងការងារ។
- មានអត្ដចរិតល្អ, ពេញចិត្តនឹងធ្វើការងារជាក្រុម, អត់ធ្មត់ និង ចេះសម្របសម្រួលតាមកាលៈទេសៈ។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅ ការិយាល័យ ខេត្តស្ទឹងត្រែង ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យ ខេត្តស្ទឹងត្រែង តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)–២៣ ៨៨០ ១៦៤, Email: hr@clearcambodia.org,Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធផ្សេងទៀត និង រូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។

