ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅក្នុងសហគមន៍ដោយលើកកម្ពស់គុណភាព ទឹកអនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យានិងការអប់រំសមស្រប។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ សម្រាប់មុខតំណងជា បុគ្គលិកហិរញ្ញវត្ថុខេត្ត (Provincial Finance Staff) សំរាប់ប្រចាំការនៅការិយាល័យ នៅ ភូមិជ្រី សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី។
ការទទួលខុសត្រូវក្នុងការងារ៖
- រៀបចំរបាយការណ៏សាច់ប្រាក់ចំណូល ចំណាយប្រចាំថ្ងៃចូលក្នុងសៀវភៅកត់ត្រាសាច់ប្រាក់ក្នុងដៃ សៀវភៅកត់ត្រាសាច់ប្រាក់ ក្នុងធនាគារ និងធ្វើរបាយការណ៍ផ្ញើមកមន្ត្រីហិរញ្ញវត្ថុរៀងរាល់ចុងសប្តាហ៍។
- រៀបចំឯកសារស្នើសុំថវិការបុរេប្បទាន សំរាប់ការចំណាយប្រចាំថ្ងៃរបស់បុគ្គលិកពាក់ព័ន្ធប្រចាំខេត្ត ផ្តល់ដល់សហគមន៍ និង អ្នកផ្គត់ផ្គង់សេវាកម្ម។
- ទទួលការទូទាត់ថវិកាបុរេប្បទានជាមួយបុគ្គលិកពាក់ព័ន្ធ និងការចំណាយផ្សេងៗ ដែលមាននៅក្នុងខេត្ត។
- រៀបចំសក្ខីបត្រ គណនេយ្យ និងឯកសារគាំទ្រ សំរាប់ចំណូល ចំណាយហើយកត់ត្រាចូលក្នុងទំរង់គណនេយ្យ ដោយប្រើកម្មវិធី (Microsoft Words and Excel) ។
- ទទួលខុសត្រូវលើកាថតចំលង ស្កេនឯកសារ និងរក្សារទុកឯកសារសំណៅដើមដែលពាក់ព័ន្ធផ្សេងៗសំរាប់ការចំណាយប្រចាំថ្ងៃទាំងអស់អោយបានត្រឹមត្រូវ និងមានតម្លាភាព។
- រៀបចំគំរោងថវិកានៅសហគមន៍ជាមួយប្រធានគំរោងខេត្តនៅពេលមានតំរូវការពីបុគ្គលិកគម្រោងខេត្ត ហើយធ្វើការពិនិត្យ តាមដាន លើប្រាក់ចំណាយ និងចំណូលផ្សេងៗជាមួយអតិជនដែលទទួលធុងចម្រោះទឹកប្រសិនបើមានការចាំបាច់ណាមួយ។
- ចូលរួម ធ្វើលទ្ធកម្ម រួមទាំងកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សំភារៈ និងសេវាកម្មដែលមាននៅក្នុងខេត្ត។
- ត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ទ្រព្យសម្បត្តិរួមទាំងសម្ភារៈផ្សេងៗដែលមាននៅក្នុងការិយាល័យខេត្តជាប្រចាំហើយធ្វើរបាយការណ៏ជូន ប្រធានគម្រោងកម្មវិធីចម្រោះទឹកខេត្ត និងការិយាល័យរដ្ឋបាល ។
- គ្រប់គ្រង់សន្និធិ ចេញ /ចូល សំរាប់ការិយាល័យខេត្តរបស់ខ្លួន និងធ្វើរបាយការណ៍សន្និធិដោយ សង្ខេបផ្ញើទៅកាន់ការិយាល័យរដ្ឋបាល នៅភ្នំពេញ។
- ការងារផ្សេងៗទៀតដែលតម្រូវដោយប្រធានគ្រប់គ្រង។
លក្ខខណ្ឌជ្រើសរើស
- មានបរិញ្ញាប័ត្រផ្នែកគណនេយ្យ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
- មានបទពិសោធន៍ការងារយ៉ាងតិច១ឆ្នាំផ្នែក គណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ ឬសវនករ ជាមួយការងារអង្គការមិនមែនរដ្ឋាភិបាល។
- មានចំណេះដឹងផ្នែកភាសាអង់គ្លេស អាចនិយាយ និងសរសេរបានល្អ។
- មានចំណេះដឹងអាចប្រើប្រាស់កុំព្យូទ័រ Microsoft Office។
- មានជំនាញក្នុងការប្រាស្រ័យទាក់ទង និងត្រូវគោរពទៅតាមទស្សនៈវិស័យ បេសកកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា ។
- មានភាពស្មោះត្រង់ និងអត់ធ្មត់ក្នុងការបំពេញការងារព្រមទាំងអាចធ្វើដំណើរតាមម៉ូតូនៅសហគមន៍។
- ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យ ខេត្តរតនគិរី ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យខេត្តរតនគិរី តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខ: (៨៨៥)-២៣៨៨០១៦៤, e-mail: hr@clearcambodia.org, Website: clearcambodia.org.
- សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។
- បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

