We are looking for 02 (Two) qualified candidates to fill the position of School WASH Project Coordinator, based in Preah Vihear provinces 01 (One) and Kampong Thom Provinces 01 (One).
School WASH Project Coordinator
Job Announcement
I. Main Responsibilities and Duties:
- To work with school partnering project coordinator in developing health and sanitation training curriculum /manual as standardized use as a whole project.
- To work with school partnering project coordinator in developing plan of action for project implementation with cooperation with other key staff, and school principals.
- To manage/monitor daily project implementation of school WASH, hand pumps and other project activities.
- To strengthen the quality of the school health education by mobilization health & hygiene promotion training manual to reach all school students in the target schools.
- To ensure effective use of resources, deploying them to maximize the possibility of achieving results (outcome) of school hygiene and sanitation promotion in the target schools.
- To consult with the school partnering project coordinator and its team in selecting schools in the targeted areas, and ensure all schools fit with selection criteria.
- To work with school partnering project coordinator in providing training workshop on WASH to target schools.
- To monitor the effectiveness of implementation and finding theconstrains to the project achievements.
II. Requirements:
- At least 2 years working on community health education, ideally including experience in good facilitation, and management.
- Should have experience of WASH program.
- Able to use Microsoft Office (Word, Excel, and Power Point), e-mail and Internet.
- Effective communication and facilitation skill.
- Able to speak and write some English.
- Commitment to Clear Cambodia’s core values and mission.
- Must be willing to travel to remote targeted communities.
- Must be willing to drive a motorbike on field visits.
- Good interpersonal skill, be patient and flexible.
- Transparency/ Honesty / Integrity.
The closing date is May 31st, 2022 at 5:00 PM
Technical Facilitator Team Leader
ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក / Technical Facilitator Team Leader ដែលមានទីតាំងនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
១. ការទទួលខុសត្រូវការងារ៖
- ធ្វើការប៉ាន់ប្រមាណលើតម្រូវការ និងលើគម្រោងចម្រោះទឹកតាមរយៈសកម្មភាពចុះអង្កេតជាប្រចាំដែលសម្របសម្រួលដោយប្រធាន គម្រោងកម្មវិធីចម្រោះទឹកខេត្ដ និងប្រធានកម្មវិធីចម្រោះទឹក។
- រៀបចំសាងសង់ធុងចម្រោះទឹកឲ្យបានត្រឹមត្រូវតាមបទដ្ឋានដោយមានការចូលរួមពីរគ្រួសារដែលទទួលផល។
- ជួយក្នុងការបង្រៀនដល់គ្រួសារដែលទទួលផល និងអ្នកស្ម័គ្រចិត្ដអំពីការសាងសង់និងថែទាំធុងចម្រោះទឹក។
- ជួយដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកប្រចាំខេត្ដផ្នែកកិច្ចការរដ្ឋបាលក្នុងការរៀបចំការកត់ត្រាចំនួនធុងចម្រោះទឹកដែលសាងសង់រួច ហើយ និងបញ្ចូលទៅក្នុងប្រព័ន្ធ iForm Builder និងទទួលបដិភាគពីរគ្រួសារអ្នកទទួលធុងចម្រោះទឹក។
- ថតរូបភាពសកម្មភាពកំពុងតំឡើងធុងចម្រោះដោយមានទទួលផលចូលរួម។ ទទួលខុសត្រូវនិងសម្របសម្រួលលើការប្រើប្រាស់ iForm Builder សម្រាប់ការសាងសង់ និងតំឡើងធុងចម្រោះទឹក។
- ធ្វើរបាយការណ៍ក្រុមបច្ចេកទេសចម្រោះទឹកប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកប្រចាំខេត្ត។
២. លក្ខខណ្ឌនៃការជ្រើសរើស ៖
- ត្រូវបញ្ចប់ការសិក្សាថ្នាក់ទី ១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
- ត្រូវមានបទពិសោធន៍ធ្វើការងារសហគមន៍យ៉ាងហោចណាស់ ២ ឆ្នាំ។
- មានចំណេះដឹងផ្នែកសំណង់ និងសាងសង់ចម្រោះទឹក។
- ត្រូវចេះបើកបររថយន្តបើ ប្រសិនបើមានប័ណ្ណបើកបរក្បាល៣ កាន់តែប្រសើរ។
- អាចអាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ។ អាចប្រើកុំព្យូទ័របានកាន់តែប្រសើរ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះសម្របសម្រួល និងអាចសម្របសម្រួលបានតាមកាលៈទេសៈ។
- មានជំនាញខាងការអភិវឌ្ឍន៍ការគ្រប់គ្រងផ្ទាល់ខ្លួន និង ការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។
- ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា ។
ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសាខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២២ ។
Community Health Education Team Leader
ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន ០១នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកអប់រំសុខភាពសហគមន៍ /Community Health Education Team Leader ដែលមានទីតាំងនៅ ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
១. ការទទួលខុសត្រូវក្នុងការងារ៖
- ជួយប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងតំបន់គោលដៅមុនរៀបចំការសុំធ្វើការផ្សព្វផ្សាយកម្មវិធីចម្រោះទឹក និងការអប់រំពីសុខភាព។
- ដើរតួនាទីជាអ្នកទំនាក់ទំនងរវាង ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ – ឧទាហរណ៍: ក្រសួងសុខាភិបាល, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ភូមិ-ឃុំ។ ធ្វើការជាមួយនឹងគណកម្មាធិការមូលដ្ឋានដើម្បីវាយតម្លៃពីតម្រូវការទឹកស្អាតនៅសហគមន៍គោលដៅ។
- ជួយផ្តល់វគ្គបណ្តុះបណ្តាល និងធ្វើការណែនាំអ្នកទទួលចម្រោះទឹកអ្នកស្ម័គ្រចិត្តសហគមន៍រួមបញ្ចូលទាំងប្រធានភូមិ គណកម្មការអភិវឌ្ឃន៍ភូមិ អំពីបច្ចេកទេស នៃការប្រើប្រាស់ និងថែរក្សាចម្រោះទឹក ពីសារៈសំខាន់នៃការប្រើប្រាស់និងស្តុកទឹកស្អាត។
- ទទួលខុសត្រូវក្នុងការរៀបចំធ្វើផ្សព្វផ្សាយដល់សហគមន៍គោលដៅដោយបំផុសឲ្យយល់ដឹងពីរបញ្ហាសុខភាព និងអនាម័យ។
- ត្រូវធ្វើឲ្យប្រាកដថារាល់ការធ្វើការផ្សេព្វផ្សាយសម្ភារដែលពាក់ព័ន្ធត្រូវបានយកជាប់ទៅមួយឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើឲ្យការផ្សព្វផ្សយមានប្រសិទ្ធិភាព។
- ធ្វើឲ្យប្រាកដថាតំបន់គោលដៅអប់រំរបស់គម្រោងគឺមានការត្រួតពិនិត្យនិងវាយតម្លៃបានត្រឹមត្រូវក្រោយពីការផ្សព្វផ្សាយ។
- ជួយសម្រួលដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការរៀបចំសសេរ Case Study ( គ្រួសារជោគជ័យ) បានមកពីការប្រើប្រាស់ចម្រោះទឹក។
- ផ្តល់នូវរបាយការណ៍ប្រចាំត្រីមាស និងប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកខេត្តអោយបានទៀងទាត់។
២. លក្ខខណ្ឌជ្រើសរើស ៖
- បញ្ចប់ការសិក្សាថ្នាក់ទី១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
- ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬការងារអភិវឌ្ឍន៍សហគមន៍។
- អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
- មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
- ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា។
ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសាខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ២០២២។

