24 Jun
Receptionist

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្មអង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដមានជ័យ តាកែវ សៀមរាប និងកំពត។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន 0១នាក់ សម្រាប់មុខតំណែងជា បុគ្គលិកបដិសណ្ឋារកិច្ច (Receptionist) ប្រចាំការិយាល័យភ្នំពេញ ។

I. ការទទួលខុសត្រូវក្នុងការងារ៖

ក- លេខាធិការកិច្ច

  • ជួយសម្រួលការងារការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្សនិងរដ្ឋបាលរៀបចំបញ្ជូនឯកសារផ្សេងៗ ទៅកាន់អ្នកពាក់ព័ន្ធ។
  • ជួយសម្រួលការងារទំនាក់ទំនងរវាងការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្សនិងរដ្ឋបាល រៀបចំ ទទួលភ្ញៀវដែលមកធ្វើទស្សនៈកិច្ចនៅអង្គការស្អាតកម្ពុជា​ និងបុគ្គលិកតាមខេត្តរបស់អង្គការស្អាតកម្ពុជា។
  • ជួយសម្រួលការឆ្លើយឆ្លងទូរស័ព្ទ រៀបចំបញ្ជូនសារនិងរៀបចំការហៅទូរស័ព្ទដូចជាការណាត់ពេលវេលាសម្រាប់ការ​សម្ភាសន៍បុគ្គលិក ក្នុងករណីមានស្នើសុំពីការិយាល័យធនធានមនុស្ស។

ខ- ការងាររដ្ឋបាល

  • ជួយសម្រួលការងារការិយាល័យនាយកប្រតិបត្តិ-ប្រធានប្រតិបត្តិការ-ការិយាល័យធនធានមនុស្ស និងរដ្ឋបាលពិនិត្យលិខិតចេញ-ចូលនិងរៀបចំបញ្ជូនឯកសារនិងសម្ភារផ្សេងៗ ទៅកាន់អ្នកពាក់ព័ន្ធ និងក្រុមការងារគោលដៅ។
  • ជួយសម្រួលការងារផ្នែកហ្វូតូកូពី និងម៉ាស៊ីនហ្វូតូកូពីដែលស្នើសុំដោយការិយាល័យផ្សេងៗ និងរៀបចំ ការចុះបញ្ជីការប្រើប្រាស់។
  • ត្រួតពិនិត្យតារាងកត់ត្រារថយន្តដែលប្រចាំការនៅការិយាល័យភ្នំពេញដោយការសហការណ៍ជាមួយអ្នកបើកបរ។
  • ជួយសម្រួលរៀបចំទុកដាក់ឯកសារនិងសម្ភារផ្សេងៗ ឲ្យមានរបៀបរៀបរយ​ និងមានសុវត្តិភាព។
  • ជួយសម្រួលការងារការិយាល័យរដ្ឋបាលក្នុងការពិនិត្យនិងធ្វើបញ្ជីសារពើភ័ណ្ឌលើសម្ភាររបស់អង្គការស្អាតកម្ពុជាដែលមាន។
  • ជួយសម្របសម្រួលរកសម្រង់តម្លៃនៅពេលមានការស្នើសុំ។

II. លក្ខខណ្ឌនៃការជ្រើសរើស៖

  • មានបទពិសោធន៍ការងារផ្នែកបដិសណ្ឋារកិច្ចយ៉ាងហោចណាស់ ​មួយឆ្នាំ​ឡើងទៅ ។
  • បញ្ចប់ថ្នាក់ទី១២ ឬកំពុងសិក្សានៅមហាវិទ្យាល័យឬសញ្ញាប័ត្រណាមួយដែលមានតម្លៃស្មើ។
  • មានជំនាញផ្នែកការងាររដ្ឋបាល​ឬផ្នែកបដិសណ្ឋារកិច្ច/ ទទួលភ្ញៀវ។
  • អាចប្រើប្រាស់ភាសាអង់គ្លេសបានទាំងការនិយាយនិងសរសេរ។
  • អាចប្រើប្រាស់កម្មវិធី​កុំព្យូទ័របាន Word, Excel, Email, Internet ។
  • មានភាពរួសរាយរាក់ទាក់និងមានទំនាក់ទំនងល្អ។
  • ចូលរួមការងារជាក្រុមបានល្អ និង​មានតម្លាភាពក្នុងការងារ។
  • ប្រកាន់ខ្ជាប់នូវគុណតម្លៃនិងបេសកកម្មរបស់អង្គការស្អាតកម្ពុជា។
  • មានសីលធម៌ល្អក្នុងការងារ​- មានភាពបត់បែនក្នុងការងារ​ និងព្យាយាមបំពេញការងារ។

ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ​ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យភ្នំពេញ ​ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរអង់គ្លេស​  ​ទៅបំពេញ​ហើយបញ្ជូន​​មក​​វិញដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter​​ ) រួចបញ្ជូនមកកាន់ការិយាល័យភ្នំពេញ តាមរយៈអាសយដ្ឋានផ្ទះលេខ៨៦ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-​២៣​៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.

សំគាល់ៈ​ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី១៥ ​​ខែសីហា ឆ្នាំ​​២០២២ ។

26 May
School WASH Project Coordinator

Job Announcement

We are looking for 02 (Two) qualified candidates to fill the position of School WASH Project Coordinator, based in Preah Vihear provinces 01 (One) and Kampong Thom Provinces 01 (One).

I. Main Responsibilities and Duties:

  • To work with school partnering project coordinator in developing health and sanitation training curriculum /manual as standardized use as a whole project.
  • To work with school partnering project coordinator in developing plan of action for project implementation with cooperation with other key staff, and school principals.
  • To manage/monitor daily project implementation of school WASH, hand pumps and other project activities.
  • To strengthen the quality of the school health education by mobilization health & hygiene promotion training manual to reach all school students in the target schools.
  • To ensure effective use of resources, deploying them to maximize the possibility of achieving results (outcome) of school hygiene and sanitation promotion in the target schools.
  • To consult with the school partnering project coordinator and its team in selecting schools in the targeted areas, and ensure all schools fit with selection criteria.
  • To work with school partnering project coordinator in providing training workshop on WASH to target schools.
  • To monitor the effectiveness of implementation and finding theconstrains to the project achievements.

II. Requirements:

  • At least 2 years working on community health education, ideally including experience in good facilitation, and management.
  • Should have experience of WASH program.
  • Able to use Microsoft Office (Word, Excel, and Power Point), e-mail and Internet.
  • Effective communication and facilitation skill.
  • Able to speak and write some English.
  • Commitment to Clear Cambodia’s core values and mission.
  • Must be willing to travel to remote targeted communities.
  • Must be willing to drive a motorbike on field visits.
  • Good interpersonal skill, be patient and flexible.
  • Transparency/ Honesty / Integrity.

 

The closing date is May 31st, 2022 at 5:00 PM

26 May
Technical Facilitator Team Leader

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើស​បុគ្គលិកចំនួន នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក / Technical Facilitator Team Leader ដែលមានទីតាំងនៅភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

១. ការទទួលខុសត្រូវការងារ៖

  • ធ្វើការប៉ាន់ប្រមាណលើតម្រូវការ និងលើគម្រោងចម្រោះទឹកតាមរយៈសកម្មភាពចុះអង្កេតជាប្រចាំដែលសម្របសម្រួលដោយប្រធាន គម្រោងកម្មវិធីចម្រោះទឹកខេត្ដ និងប្រធានកម្មវិធីចម្រោះទឹក។
  • រៀបចំសាងសង់ធុងចម្រោះទឹកឲ្យបានត្រឹមត្រូវតាមបទដ្ឋានដោយមានការចូលរួមពីរគ្រួសារដែលទទួលផល។
  • ជួយក្នុងការបង្រៀនដល់គ្រួសារដែលទទួលផល និងអ្នកស្ម័គ្រចិត្ដអំពីការសាងសង់និងថែទាំធុងចម្រោះទឹក។
  • ជួយដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកប្រចាំខេត្ដផ្នែកកិច្ចការរដ្ឋបាលក្នុងការរៀបចំការកត់ត្រាចំនួនធុងចម្រោះទឹកដែលសាងសង់រួច ​ ​  ហើយ និងបញ្ចូលទៅក្នុងប្រព័ន្ធ iForm Builder និងទទួលបដិភាគពីរគ្រួសារអ្នកទទួលធុងចម្រោះទឹក។   
  • ថតរូបភាពសកម្មភាពកំពុងតំឡើងធុងចម្រោះដោយមានទទួលផលចូលរួម។ ទទួលខុសត្រូវនិងសម្របសម្រួលលើការប្រើប្រាស់ iForm Builder សម្រាប់ការសាងសង់ និងតំឡើងធុងចម្រោះទឹក។
  • ធ្វើរបាយការណ៍ក្រុមបច្ចេកទេសចម្រោះទឹកប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកប្រចាំខេត្ត។

២. លក្ខខណ្ឌនៃការជ្រើសរើស ៖

  • ត្រូវបញ្ចប់ការសិក្សាថ្នាក់ទី ១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
  • ​ ត្រូវមានបទពិសោធន៍ធ្វើការងារសហគមន៍យ៉ាងហោចណាស់ ២ ឆ្នាំ។
  • មានចំណេះដឹងផ្នែកសំណង់ និងសាងសង់ចម្រោះទឹក។
  • ត្រូវចេះបើកបររថយន្តបើ ប្រសិនបើមានប័ណ្ណបើកបរក្បាល៣ កាន់តែប្រសើរ។
  • អាចអាន និងសរសេរភាសាខ្មែរបានស្ទាត់ជំនាញ។ អាចប្រើកុំព្យូទ័របានកាន់តែប្រសើរ។
  • មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះសម្របសម្រួល និងអាចសម្របសម្រួលបានតាមកាលៈទេសៈ។
  • មានជំនាញខាងការអភិវឌ្ឍន៍ការគ្រប់គ្រងផ្ទាល់ខ្លួន និង ការទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។  
  • ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា ។

 

ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួល​យកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជា​ភាសាខ្មែរ ឬ ​អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប ​(CV & Cover Letter) ​រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ​(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.

 

សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ​ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ខែឧសភា ឆ្នាំ​​២០២២ ។

26 May
Community Health Education Team Leader

ដំណឹងជ្រើសរើសបុគ្គលិក

អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្ដរមានជ័យ តាកែវ សៀមរាប និងកំពត។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើស​បុគ្គលិកចំនួន នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកអប់រំសុខភាពសហគមន៍ /Community Health Education Team Leader ដែលមានទីតាំងនៅ ភូមិពុកយុក សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

១. ការទទួលខុសត្រូវក្នុងការងារ៖

  • ជួយប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងតំបន់គោលដៅមុនរៀបចំការសុំធ្វើការផ្សព្វផ្សាយកម្មវិធីចម្រោះទឹក និងការអប់រំពីសុខភាព។
  • ដើរតួនាទីជាអ្នកទំនាក់ទំនងរវាង ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់ – ឧទាហរណ៍: ក្រសួងសុខាភិបាល, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមប្រឹក្សាអភិវឌ្ឍន៍ភូមិ-ឃុំ។ ធ្វើការជាមួយនឹងគណកម្មាធិការមូលដ្ឋានដើម្បីវាយតម្លៃពីតម្រូវការទឹកស្អាតនៅសហគមន៍គោលដៅ។
  • ជួយផ្តល់វគ្គបណ្តុះបណ្តាល និងធ្វើការណែនាំអ្នកទទួលចម្រោះទឹកអ្នកស្ម័គ្រចិត្តសហគមន៍រួមបញ្ចូលទាំងប្រធានភូមិ គណកម្មការអភិវឌ្ឃន៍ភូមិ អំពីបច្ចេកទេស នៃការប្រើប្រាស់ និងថែរក្សាចម្រោះទឹក ពីសារៈសំខាន់នៃការប្រើប្រាស់និងស្តុកទឹកស្អាត។
  • ទទួលខុសត្រូវក្នុងការរៀបចំធ្វើផ្សព្វផ្សាយដល់សហគមន៍គោលដៅដោយបំផុសឲ្យយល់ដឹងពីរបញ្ហាសុខភាព និងអនាម័យ។
  • ត្រូវធ្វើឲ្យប្រាកដថារាល់ការធ្វើការផ្សេព្វផ្សាយសម្ភារដែលពាក់ព័ន្ធត្រូវបានយកជាប់ទៅមួយឲ្យបានគ្រប់គ្រាន់ដើម្បីធ្វើឲ្យការផ្សព្វផ្សយមានប្រសិទ្ធិភាព។
  • ធ្វើឲ្យប្រាកដថាតំបន់គោលដៅអប់រំរបស់គម្រោងគឺមានការត្រួតពិនិត្យនិងវាយតម្លៃបានត្រឹមត្រូវក្រោយពីការផ្សព្វផ្សាយ។
  • ជួយសម្រួលដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការរៀបចំសសេរ Case Study ( គ្រួសារជោគជ័យ) ​បានមកពីការ​ប្រើប្រាស់ចម្រោះទឹក។
  • ផ្តល់នូវរបាយការណ៍ប្រចាំត្រីមាស និងប្រចាំខែទៅប្រធានគម្រោងចម្រោះទឹកខេត្តអោយបានទៀងទាត់។

២. លក្ខខណ្ឌជ្រើសរើស ៖

  • បញ្ចប់ការសិក្សាថ្នាក់ទី​១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ។
  • ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬការងារអភិវឌ្ឍន៍សហគមន៍។
  • អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
  • មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
  • មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
  • ត្រូវគោរពទៅតាមបេសកកម្ម និងតម្លៃរបស់អង្គការស្អាតកម្ពុជា។

 

ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួល​យកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត កំពង់ធំ ឬអាចទាញយកពាក្យសុំបម្រើការងារជា​ភាសាខ្មែរ ឬ ​អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប ​(CV & Cover Letter) ​រួចបញ្ជួនមកការិយាល័យកំពង់ធំ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ​(៨៨៥)-២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.

 

សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ​ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី៣១ ​​ខែឧសភា ឆ្នាំ​​២០២​។

06 Dec
Technical Volunteer

ដំណឹងជ្រើសរើសបុគ្គលិកស្ម័គ្រចិត្ត

អង្គការស្អាតកម្ពុជា​គឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយដែលធ្វើការលើវិស័យអភិវឌ្ឍន៍នៅ ក្នុងសហគមន៍ដោយលើកកម្ពស់គុណភាព ទឹកអនាម័យសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយប្រើបច្ចេកវិទ្យា​និងការអប់រំសមស្រប។

អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកស្ម័គ្រចិត្តចំនួន នាក់ សម្រាប់មុខតំណងជា បុគ្គលិកស្ម័គ្រចិត្តផ្នែកបច្ចេកទេសដំឡើងចម្រោះទឹក/ Technical Volunteer  ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប

១. ការទទួលខុសត្រូវក្នុងមុខតំណែង ៖

  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹក​អោយបានត្រឹមត្រូវ តាមបទដ្ឋានដោយមានការចូលរួមពីរគ្រួសារដែលទទួលផល។
  • ជួយក្នុងការបង្រៀនដល់គ្រួសារដែលទទួលផល និងអ្នកស្ម័គ្រចិត្ត​ភូមិ អំពី​ការដំឡើងចម្រោះទឹក។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសដំឡើងចម្រោះទឹក និងអ្នកសម្របសម្រួល​ផ្នែកបច្ចេក​ទេសចម្រោះទឹក និងការបង្រៀន ដល់គ្រួសារដែលទទួលផលអោយយល់ពីគុណភាពរបស់ចម្រោះទឹក។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹកនិងពន្យល់ដល់គ្រួសារ ដែលទទួលផលអំពីដំណើរការនៃការថែរក្សាចម្រោះទឹកអោយបានត្រឹមត្រូវ និងបំផុសស្មារតីម្ចាស់ការ​។
  • ជួយសម្រួលការងាររបស់ប្រធានក្រុមផ្នែកបច្ចេកទេសចម្រោះទឹក និងអ្នកសម្របសម្រួលផ្នែកបច្ចេកទេសចម្រោះទឹកផ្នែកកិច្ចការរដ្ឋបាល រៀបចំកត់ត្រា​ ចំនួនចម្រោះទឹកដែលដំឡើងហើយ និងបញ្ចូលទៅក្នុង​ប្រព័ន្ធ Iform Builder ។​
  • ជួយរៀបចំ និងផ្តល់សម្ភារៈសំខាន់ៗ ដល់អ្នកស្ម័គ្រចិត្តភូមិ​សម្រាប់ការដំឡើងចម្រោះទឹក។
  • ​ទទួលខុសត្រូវ ​និងសម្របសម្រួលលើការដំឡើងចម្រោះទឹកថ្មី។

២. លក្ខខណ្ឌជ្រើសរើស ៖

  • បញ្ចប់ថ្នាក់វិទ្យាល័យ។
  • មានបទពិសោធន៍ក្នុងការធ្វើការងារសហគមន៍ ​ឬសំណង់ផ្សេងៗ។
  • ប្រកាន់ខ្ជាប់នូវតម្លៃ និងបេសកកម្មរបស់អង្គការស្អាតកម្ពុជា។
  • មានក្រមសិលធម៌ការងារជាអាជីព។
  • មានបំណងចង់ធ្វើការងារសហគមន៍។
  • មានម៉ូតូផ្ទាល់ខ្លួន និងមានឆន្ទៈក្នុងការជិះម៉ូតូតាមសហគមន៍។

 

ចំពោះបេក្ខជនទាំងពីរប្រភេទដែលមានចំណាប់អារម្មណ៍ចំពោះមុខតំណែងនេះសូមមកទទួល​យកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត សៀមរាប ឬអាចទាញយកពាក្យសុំបម្រើការងារជា​ភាសាខ្មែរ ឬ ​អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញ ដោយភ្ជាប់ជាមួយ និងប្រវត្តិរូប សង្ខេប ​(CV & Cover Letter) ​រួចបញ្ជួនមកការិយាល័យសៀមរាប តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទ លេខៈ​(៨៨៥)-០២៣ ៨៨០ ១៦៤ , Email: hr@clearcambodia.org , Website: www.clearcambodia.org.

 

សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្ដសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ​ ឬ ប័ណ្ណស្នាក់នៅ និង ឯកសារពាក់ព័ន្ឋ ផ្សេងទៀត និង រូបថត ៤ x ៦ ចំនូន ២ សន្លឹក ។

បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារ​អ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង​ ដើម្បីធ្វើការសម្ភាសន៍។

ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី០៧ ​​ខែមិថុនា ឆ្នាំ​​២០២២​ ។

Sidebar:
x