អង្គការស្អាតកម្ពុជាជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកក្រៅរដ្ឋាភិបាល ដែលបាននឹងកំពុងអនុវត្តគម្រោងក្នុងគោលបំណងលើកកំពស់ ទឹកស្អាត និងអនាម័យ។ បេសកកម្មបច្ចុប្បន្នគឺដើម្បីជួយធ្វើអោយឱ្យប្រសើរឡើងនូវសុខភាពប្រកបដោយនិរន្តរភាពដល់ប្រជាជនកម្ពុជាជនបទ តាមរយៈការបង្កើនលទ្ធភាពទទួលបានទឹកស្អាត អនាម័យ និងបរិស្ថានដែលមានសុខភាពល្អ។ ការងារនេះធ្វើឡើងតាមរយៈកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន។
បច្ចុប្បន្ន អង្គការស្អាតកម្ពុជា បានអនុវត្តគម្រោងនៅក្នុងខេត្តចំនួន ១០ គឺខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ តាកែវ សៀមរាប និងកំពត។
ដំណឹងជ្រើសរើសបុគ្គលិក
សូមអរគុណចំពោះការចាប់អារម្មណ៍លើការងារជាមួយអង្គការស្អាតកម្ពុជា។ យើងផ្តល់ឱកាសស្មើៗគ្នា និងការប្រព្រឹត្តិកម្មដោយយុត្តិធម៌ និងស្មើភាពក្នុងការងារដល់មនុស្សទាំងអស់ ដោយមិនគិតពីពូជសាសន៍ ពណ៌សម្បុរ សាសនា ភេទ សញ្ជាតិដើម អាយុ ពិការភាព ទំនាក់ទំនងនយោបាយ ស្ថានភាពអាពាហ៍ពិពាហ៍ ឬនិន្នាការផ្លូវភេទ។
បច្ចុប្បន្ននេះ យើងកំពុងទទួលពាក្យសម្រាប់មុខតំណែងដូចខាងក្រោម៖
អ្នកណាអាចដាក់ពាក្យបាន
មានតែបេក្ខជនដែលបំពេញតាមលក្ខណៈវិនិច្ឆ័យលើមុខតំណែងដែលបានប្រកាសផ្សាយដំណឹងជ្រើសរើសបុគ្គលិកប៉ុណ្ណោះនឹងទទួលបានការពិចារណា។
របៀបដាក់ពាក្យ
បេក្ខជនដែលមានចំណាប់អារម្មណ៏ត្រូវដាក់ប្រវតិ្តរូបសង្ខេប (CV) ភ្ជាប់មកជាមួយរូបថតបញ្ឈរបច្ចុប្បន្ន (4×6) សំបុត្រ (Cover Letter) និងបំពេញពាក្យស្នើសុំ មិនអោយលើសថ្ងៃកំណត់នូវមុខតំណែងនីមួយៗ តាមរយៈអ៊ីម៉ែលៈ hr@clearcambodia.org ឬផ្ញើដោយផ្ទាល់ទៅកាន់អាស័យដ្ឋាន ផ្ទះលេខ 86 ផ្លូវ 608 សង្កាត់បឹងទំពន់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ចុចទីនេះដើម្បីទាញយកកម្មវិធី៖
មានតែបេក្ខជនមួយចំនួនប៉ុណ្ណោះដែលនឹងត្រូវបានទាក់ទងសម្រាប់ការប្រលងសរសេរ ឬសម្ភាសន៍។ ឯកសារដែលបានដាក់ស្នើនឹងមិនត្រូវបានប្រគល់ជូនវិញទេ។