ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជាគឺជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកដែលកំពុងបានអនុវត្តន៍គម្រោងនានា ដោយផ្ដោតលើធនធានទឹក និងអនាម័យ។ បច្ចុប្បន្នបេសកកម្ម អង្គការស្អាតកម្ពុជាលើកស្ទួយប្រជាពលរដ្ឋកម្ពុជាតាមជនបទឲ្យមានសុខភាពល្អប្រសើដោយកើនឡើងនៅការប្រើប្រាស់ ទឹកមានសុវត្ថិភាព មានអនាម័យ និងមានផាសុខភាព។ការងារទាំងអស់ត្រូវបានធ្វើឡើងដោយមានការសហការជាមួយអ្នកដឹកនាំសហគមន៍ និងអាជ្ញាធរដែនដី។ សព្វថ្ងៃអង្គការស្អាតកម្ពុជា បានអនុវត្តន៍គម្រោងក្នុងខេត្តស្វាយរៀង ព្រៃវែង កំពង់ធំ កំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ ឧត្ដមានជ័យ តាកែវ និង សៀមរាប ។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសបុគ្គលិកចំនួន 0១នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមផ្នែកបើកបររថយន្ត (Car Driver Team Leader) ដែលមានទីតាំងនៅ ការិយាល័យភ្នំពេញ ។
១.ការទទួលខុសត្រូវការងារ ៖
- ត្រូវរាយការណ៍ជូន មន្ត្រីរដ្ឋបាល និងប្រធានរដ្ឋបាល និងធនធានមនុស្ស។
- ជួយមើល និងណែនាំដល់អ្នកបើកបររថយន្តទាំងអស់អោយគោរពការណែនាំ និងច្បាប់ស្ដីពីការប្រើប្រាស់រថយន្ត។
- បើកបរ ដោយគោរពទៅតាមច្បាប់ បើកបរ របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជាដែលបានកំណត់។
- ត្រូវប្រាកដថា អ្នករួមដំណើរជាមួយ ត្រូវបានការពារ និងមានសុវត្តិភាពគ្រប់ពេលបើកបរ។
- ត្រូវប្រាកដថា រថយន្តគឺត្រូវបានសម្អាតគ្រប់ពេល និងថែទាំ ជួសជុលនៅពេលមានបញ្ហា និងធ្វើកំណត់ហេតុ នៃការប្រើប្រាស់ចម្ងាយ ឲ្យបានត្រឹមត្រូវ ជារៀងរាល់ថ្ងៃ។
- រថយន្តត្រូវត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ឧទាហរណ៍ ទឹក ប្រេងម៉ាស៊ីន សាំង ម៉ាស៊ូត កង់ និងម៉ាស៊ីនមុនពេលចេញដំណើរ និងធ្វើការពិនិត្យ សម្អាតរថយន្តឲ្យបានទៀងទាត់។
- ត្រូវប្រាកដថា រថយន្តគឺ ត្រូវបានជួសជុល និងកំណត់ត្រាក្នុងសៀវភៅសម្រាប់ការប្រើប្រាស់ រៀងរាល់ថ្ងៃ ក្នុងសៀវភៅ កំណត់ត្រា ធ្វើការទំនាក់ទំនងអ្នកផ្គត់ផ្គង់សេវាជួសជុលដើម្បីធ្វើការពិនិត្យ និងជួសជុល នៅពេលមានបញ្ហាអ្វីមួយកើតឡើង។
- រាល់កំណត់ត្រានៃការចំណាយផ្សេងៗ ដែលពាក់ព័ន្ធ និងការប្រើប្រាស់ សូមរក្សាទុកឲ្យបានត្រឹមត្រូវ។
- ត្រូវទំនាក់ទំនងជាមួយក្រុមហ៊ុន ធានារ៉ាប់រង ជាបន្ទាន់នៅពេលមានហេតុការណ៍កើតឡើង។
២. លក្ខខណ្ឌនៃការជ្រើសរើស ៖
- ត្រូវមានប័ណ្ណបើកបរប្រភេទ ឃ២ (D2) ។
- ត្រូវមានបទពិសោធន៍ផ្នែកបើកបរ រយៈពេល២ឆ្នាំជាមួយអង្គការ ឬក្រុមហ៊ុន។
- អាចនិងសរសេរអក្សរខ្មែរបានល្អ បើចេះភាសាអង់គ្លេស បានកាន់តែប្រសើរ។
- ស្គាល់ទីតាំងនៅតាមបណ្ដាខេត្តនានាច្បាស់លាស់។
- មានចំណេះដឹងអំពីច្បាប់ចររាចរ យល់ដឹងពីផ្លាកសញ្ញាចរាចរ មានចំណេះដឹងផ្នែកគ្រឿងម៉ាស៊ីន ជួសជុល និងការថែទាំ។
- ត្រូវគោរពទៅតាមបេសកកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យភ្នំពេញ ឬអាចទាញយកពាក្យសុំបម្រើការងារ ជាភាសាខ្មែរ ឬ ជាភាសាអង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយ ប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យភ្នំពេញ តាមរយៈអាសយដ្ឋានផ្ទះលេខ៨៦ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬទំនាក់ទំនងទូរស័ព្ទ លេខ: (៨៨៥)–២៣៨៨០១៦៤, e-mail: hr@clearcambodia.org, Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណសំបុត្រកំណើតប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។

