Clear Cambodia is a Christian local NGO that has been implementing the projects under the aim of WASH (WAter, Sanitation and Hygiene). The current mission is to help rural Cambodian sustainably improve their health through increased access to safe water, sanitation, and healthy environment. The work is done through the collaboration with local authorities.
Presently, Clear Cambodia has implemented projects in ten provinces Svay Rieng, Prey Veng, Kampong Thom, Kampong Chhnang, Banteay Meanchey, Preah Vihear, Oddar Meanchey, Takeo, Siemreap and Kampot.
Vacancy Announcements
ដំណឹងជ្រើសរើសអ្នកស្ម័គ្រចិត្ត
មុខតំណែងៈ អ្នកស្ម័គ្រចិត្ដរយៈពេលវែងកម្មវិធីទឹកស្អាត និងអនាម័យសាលារៀន
អង្គការស្អាតកម្ពុជា ជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយ ដែលបាននិងកំពុងអនុវត្តគម្រោងក្រោមគោលបំណងទឹកស្អាត និងអនាម័យ (WASH)។ បេសកកម្មគឺ ដើម្បីលើកកំពស់គុណភាពទឹក អនាម័យ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបណ្តាសហគមន៍គោលដៅដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយសហការជាមួយថ្នាក់ដឹកនាំសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ អង្គការស្អាតកម្ពុជាបច្ចុប្បន្នកំពុងអនុវត្តគម្រោងរបស់ខ្លួននៅក្នុងខេត្តចំនួន ១១ ដូចជា ស្វាយរៀង ព្រៃវែង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប ត្បូងឃ្មុំ កំពត រតនគិរី និងស្ទឹងត្រែង។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តរយៈពេលវែងចំនួន ០២នាក់ សម្រាប់មុខតំណែងជា អ្នកស្ម័គ្រចិត្តរយៈពេលវែង កម្មវិធីទឹកស្អាតនិងអនាម័យសាលារៀន ដែលមានទីតាំងនៅ ខេត្តសៀមរាប និង ខេត្តពោធិ៍សាត់។
១ ការទទួលខុសត្រូវក្នុងការងារ ៖
- ជួយបុគ្គលិកសម្របសម្រួលកម្មវិធីសាលារៀនតាមខេត្តអំពីការបង្រៀនស្ដីពីការប្រើប្រាស់និងថែចម្រោះទឹកជីវខ្សាច់ (ប៊ីយូសេនដ៍)។
- ជួយសម្រួលក្នុងការដំឡើងចម្រោះទឹកក្នុងសាលារៀនតាមតំបន់គោលដៅ។
- ចូលរួមការត្រួតពិនិត្យធុងចម្រោះតាមសាលាគោលដៅ។
- ដឹកជញ្ជូនសម្ភារៈចូលរួមត្រួតពិនិត្យការដឹកជញ្ជូនដំឡើងចម្រោះពីការិយាល័យខេត្ដកំពង់ស្ពឺទៅកាន់សាលារៀនគោលដៅដើម្បីរៀបចំ ទុកដាក់ និងដំឡើងចម្រោះ។
- ជួយត្រួតពិនិត្យមើលការប្រើបញ្ជីត្រួតពិនិត្យការដំឡើងចម្រោះ និងកន្លែងលាងដៃ។
- ការផ្ដល់ការបង្រៀនមេរៀន WASH ដល់នាយកសាលា ជួយចាត់ចែងរៀបចំសម្ភារៈបង្រៀននិងកន្លែង បញ្ជីវត្តមាន និងជំនួយការផ្សេងៗ ដល់បុគ្គលិកសម្របសម្រួលតាមការជាក់ស្ដែង។
- ជួយរៀបចំចាត់ចែងពេលបង្រៀនស្ដ្រីតាមតំបន់គោលដៅ និងជំនួយការផ្សេងៗទៀត។
២ លក្ខខណ្ឌនៃការជ្រើសរើស ៖
- មានបទពិសោធន៍ធ្វើការងារសហគមន៍ និងមានចំណេះដឹងច្បាស់លាស់ផ្នែកភាសាខ្មែរ។
- ជំនាញបច្ចេកទេស មានសមត្ថភាពក្នុងការសម្របសម្រួលសហគមន៍ ធ្វើការងារដោយឯករាជម្ចាស់ការ និងមានគំនិតច្នៃប្រឌិត ចេះសរសេររបាយការណ៍បានល្អ ដឹងច្បាស់អំពីភូមិសាស្ដ្រក្នុងតំបន់ប្រតិបត្ដិការ។
- ត្រូវតែស្ម័គ្រចិត្ដធ្វើដំណើរដោយម៉ូតូខ្លួនឯង ក្នុងទីតាំងការងារ។
- មានអត្ដចរិតល្អ, ពេញចិត្តនឹងធ្វើការងារជាក្រុម, អត់ធ្មត់ និង ចេះសម្របសម្រួលតាមកាលៈទេសៈ។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅ ការិយាល័យ ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និង ខេត្តពោធិ៍សាត់ ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយប្រវត្តិរូបសង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យ ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប និងខេត្តពោធិ៍សាត់ តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)–២៣ ៨៨០ ១៦៤, Email: hr@clearcambodia.org,Website: www.clearcambodia.org. សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលង អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធផ្សេងទៀត និង រូបថត ៤X៦ ចំនួន ២សន្លឹក។ បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំងនិងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២៦ ។
ដំណឹងជ្រើសរើសបុគ្គលិក
អង្គការស្អាតកម្ពុជា ជាអង្គការគ្រិស្តបរិស័ទក្នុងស្រុកមួយ ដែលបាននិងកំពុងអនុវត្តគម្រោងក្រោមគោលបំណងទឹកស្អាត និងអនាម័យ (WASH)។ បេសកកម្មគឺ ដើម្បីលើកកំពស់គុណភាពទឹក អនាម័យ សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងបណ្តាសហគមន៍គោលដៅដោយប្រើបច្ចេកវិទ្យា និងការអប់រំសមស្រប។ ការងារទាំងអស់ត្រូវបានធ្វើឡើងដោយសហការជាមួយថ្នាក់ដឹកនាំសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ អង្គការស្អាតកម្ពុជាបច្ចុប្បន្នកំពុងអនុវត្តគម្រោងរបស់ខ្លួននៅក្នុងខេត្តចំនួន ១១ ដូចជា ស្វាយរៀង ព្រៃវែង កំពង់ធំ បាត់ដំបង ពោធិ៍សាត់ ឧត្តរមានជ័យ សៀមរាប ត្បូងឃ្មុំ កំពត រតនគិរីនិង ស្ទឹងត្រែង។
អង្គការស្អាតកម្ពុជាត្រូវការជ្រើសរើសអ្នកស្ម័គ្រចិត្តរយៈពេលវែងចំនួន ០១នាក់ សម្រាប់មុខតំណែងជា ប្រធានក្រុមអប់រំសុខភាពសហគមន៍ (Community Health Education Team Leader ) ក្រុងសៀមរាប ខេត្តសៀមរាប។
ក. ការទទួលខុសត្រូវក្នុងការងារ៖
- ជួយប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការបង្កើតនូវទំនាក់ទំនងល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានក្នុងបន់គោលដៅ មុនពេល រៀបចំការសុំធ្វើការផ្សព្វផ្សាយពីកម្មវិធីចម្រោះទឹក និងការអប់រំ ពីសុខភាព។
- ពិភក្សាជាមួយប្រធានគម្រោងកម្មវិធីចម្រោះទឹកខេត្តដើម្បីធ្វើផែនការប្រចាំឆ្នាំក្នុងការផ្សព្វផ្សាយ ដល់សហគមន៍ គោលដៅអោយយល់ដឹងពីកម្មវិធីចម្រោះទឹក-ការប្រើប្រាស់ធុងចម្រោះទឹកស្អាតកម្មវិធីសាកល្បងការតបណ្តាញ បំពង់ទឹកស្អាត-ការស្តុកទឹកស្អាត-ការអប់រំសុខភាព និងអនាម័យ។
- អ្នកអប់រំសុខភាព និងខិតខំអភិវឌ្ឍន៍នូវ យុទ្ធសាស្រ្តបង្រៀនថ្មីៗ ខណៈពេលដែលគម្រោងកំពុងមានការរីកចម្រើនឆ្ពោះទៅកាន់គោលដៅ។
- សម្របសម្រួល និងរៀបចំការជួបជុំស្តីពីការផ្សព្វផ្សាយ និងការអប់រំពីកម្មវិធី ចម្រោះទឹកស្អាត និងការជួបជុំដើម្បីតាមដានវាយតម្លៃ
- ជួយសម្រួលដល់ប្រធានគម្រោងកម្មវិធីចម្រោះទឹកក្នុងការៀបចំសរសេរ (Impact Story) (គ្រួសារជោគជ័យ) បានមកពីការប្រើប្រាស់ ចម្រោះទឹកប្រកបដោយប្រសិទ្ធភាព។
- ជួយរៀបចំផែនការនិងការពិនិត្យការងាររបស់បុគ្គលិកអប់រំសុខភាព(CHE Staff) ក្នុងការបំពេញការងារ។
ខ. លក្ខខណ្ឌនៃការជ្រើសរើស ៖
- បញ្ចប់ការសិក្សាថ្នាក់ទី១២ ឬសញ្ញាប័ត្រមានតម្លៃស្មើ ត្រូវមានបទពិសោធន៍ផ្នែកអប់រំសហគមន៍ ឬ ការងារអភិវឌ្ឍន៍សហគមន៍។
- អាចអាន និងសរសេរភាសាខ្មែរបានល្អ មានបទពិសោធន៍ផ្នែកបង្រៀនដល់ក្រុមយុវជន និងស្រ្តី។
- មានចំណេះដឹងផ្នែក កុំព្យូទ័រ កម្មវិធី (Word, Excel, Power- Point, Internet, Email) ។
- មានជំនាញខាងផ្នែកទំនាក់ទំនងបុគ្គល ចេះប្រែប្រួល និងអាចបត់បែនបានទៅតាមពេលវេលា។
- ត្រូវគោរពទៅតាមបេសកម្ម និងគុណតម្លៃរបស់អង្គការស្អាតកម្ពុជា។
ចំពោះបេក្ខជនទាំងពីរភេទដែលមានចំណាប់អារម្មណ៍ជាមួយមុខតំណែងនេះ សូមមកទទួលយកពាក្យសុំធ្វើការងារនៅការិយាល័យខេត្ត សៀមរាប ឬអាចទាញយកពាក្យសុំបម្រើការងារជាភាសា ខ្មែរ ឬ អង់គ្លេស ទៅបំពេញហើយបញ្ជូនមកវិញដោយភ្ជាប់ជាមួយប្រវត្តិរូប សង្ខេប (CV & Cover Letter) រួចបញ្ជូនមកកាន់ការិយាល័យសៀមរាប តាមរយៈអាសយដ្ឋានខាងលើ ឬទំនាក់ទំនងទូរស័ព្ទលេខ: (៨៨៥)-២៣៨៨០១៦៤, E-mail: hr@clearcambodia.org, Website: www.clearcambodia.org.
សំគាល់ៈ សូមភ្ជាប់មកជាមួយនូវឯកសារថតចំលងអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត ប័ណ្ណគ្រួសារ ឬសៀវភៅស្នាក់នៅ និង ឯកសារពាក់ព័ន្ធ ផ្សេងទៀត និងរូបថត ៤X៦ ចំនួន ២សន្លឹក។
បន្ទាប់ពីពិនិត្យលើសំណុំបែបបទសុំបំរើការងារអ្នកជាប់បញ្ជីសម្រាំង និងត្រូវបានធ្វើការទំនាក់ទំនង ដើម្បីធ្វើការសម្ភាសន៍។
ថ្ងៃផុតកំណត់ទទួលពាក្យនៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ។
Thank you for your interest in employment with Clear Cambodia. We provide equal opportunity, and fair and equitable treatment in employment to all people without regard to race, color, religion, sex, national origin, age, disability, political affiliation, marital status, or sexual orientation.
We are currently accepting applications for the following positions:
Who May Apply
Only applicants who meet the criteria on the open position in a vacancy announcement will receive consideration.
How to Apply
Interest candidates are required to submit CV with current portrait (4×6), Cover Letter, and Complete Application by the deadline of each vacancy to: hr@clearcambodia.org or directly send to address: #86, St. 608, Sangkat Boeng Kak II, Khan Tuol Kouk, Phnom Penh.
Click here to download application:
Only short-listed candidates will be contacted for the writing test or interview. Submitted documents will not be returned.

